ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB)
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB)
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (5/3/2024 12:45:28 AM )
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) ដឹកនាំដោយ លោក ផាឡុប ធារី (Phallop Thaiarry) ប្រធាន The WFB នៅក្នុងឱកាសដែលគណៈប្រតិភូមកគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
 
លោក ផាឡុប ធារី បានជម្រាបជូនអំពីកម្មវិធីប្រចាំឆ្នាំ២០២៤ និងបានពិភាក្សាអំពីការត្រៀមរៀបចំមហាសន្និសីទលើកទី៣១ និងការប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃការបង្កើតអង្គការ The WFB ក្នុងឆ្នាំ២០២៥ខាងមុខ ដែល​ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមពិចារណាទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងឱកាសនៃពិធីប្រគល់គោរមងារជាពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក នៅមណ្ឌលដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។
 
សូមបញ្ជាក់ជូនថា ប្រទេសកម្ពុជាគឺជាប្រទេសស្ថាបនិកនៃអង្គការ The WFB ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥០ នៅប្រទេសស្រីលង្កា ហើយកម្ពុជាធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និសីទលើកទី៦ នៅរាជធានីភ្នំពេញ នៅឆ្នាំ១៩៦១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះបរមរតនកោដ្ឋ។ អង្គការ The WFB ក៏បានប្រគល់ព្រះរាជគោរមងារជូន ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ជាព្រះរាជពុទ្ធមាមកាភិបាល និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការ The WFB ផងដែរ។
 
នៅក្នុងឱកាសនេះផងដែរ គណៈប្រតិភូក៏បានចូលជួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងធម្មការនិងសាសនា នៅរសៀលថ្ងៃដដែរនេះផងដែរ​ ៕