ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការពិសេសចំពោះកិច្ច ប្រជុំត្រៀមរៀបចំការងារត្រួតពិនិត្យការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នៅរដ្ឋសភា
គណៈកម្មការពិសេសចំពោះកិច្ច ប្រជុំត្រៀមរៀបចំការងារត្រួតពិនិត្យការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នៅរដ្ឋសភា
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (5/2/2024 1:30:46 AM )
ដើម្បីឆ្លើយតបតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន​ (គណៈកម្មការទី៤) នៃរដ្ឋសភា​ និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ចដើម្បីត្រួតពិនិត្យការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់នៅរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេសចំពោះកិច្ច ដើម្បីធានាឱ្យការងារត្រួតពិនិត្យការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តទៅស្របតាមនីតិវិធី។
 
កិច្ចប្រជុំបានចាប់ផ្តើមដោយ (១) ផ្សព្វផ្សាយអំពីសេចក្តីសម្រេចលេខ០៩៩រ.ស ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច (២) ការស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់គ្រឿងញៀន (៣)​ នីតិវិធីក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់របស់មន្ត្រីរាជការ ទីប្រឹក្សា មេធាវីក្រុមប្រឹក្សាអ្នកច្បាប់ ជំនួយការបុគ្គលិកជាប់កិច្ចសន្យានៅរដ្ឋសភា (៤) កំណត់កាលបរិច្ឆេទសម្រាប់ធ្វើការត្រួតពិនិត្យគ្រឿងញៀន និង (៥) កិច្ចការផ្សេងៗ។
 
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការពិសេសចំពោះកិច្ច លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការពិសេសចំពោះកិច្ច នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម លោកជំទាវ​ ជាសមាជិក សមាជិកា រដ្ឋសភា ព្រមទាំង​ ឯកឧត្តម លោកជំទាវ និងមន្រ្តីរាជការដែលជាជំនួយការគណៈកម្មការពិសេសចំពោះកិច្ច​ ៕