ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាអាស៉ី​ និងប៉ាស៊ីហ្វិក​ ប្តេជ្ញាចិត្តជាថ្មីម្តងទៀតក្នុងកិច្ចសហការជាមួយដៃគូដើម្បីអនុវត្ត ICPD30
សមាជិកសភាអាស៉ី​ និងប៉ាស៊ីហ្វិក​ ប្តេជ្ញាចិត្តជាថ្មីម្តងទៀតក្នុងកិច្ចសហការជាមួយដៃគូដើម្បីអនុវត្ត ICPD30
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/27/2024 8:18:18 PM )
កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ AFPPD ស្តីពីមនុស្សវ័យចំណាស់សកម្ម និងកិច្ចសន្ទនារវាងសភាអាស៊ី​ និងអារ៉ាប់​ ស្តីពីយុវជន បានបញ្ចប់ដោយដាក់ចេញនូវអនុសាសន៍រួម​ ដើម្បីជំរុញការអនុវត្តសកម្មភាពកម្មវិធី ICPD30 និងរបៀបវារៈឆ្នាំ២០៣០។
 
វេទិកាសមាជិកសភា​ AFPPD ទទួលស្គាល់នូវ​ (១) សារៈសំខាន់នៃការប្រមូល​ និងវិភាគព័ត៌មានសម្រាប់តម្រូវការប្រជាសាស្រ្តដែលតែងតែផ្លាស់ប្តូរឥតឈប់ឈរ (២) ការគិតគូរពីតម្រូវការ​ និងបញ្ហាប្រឈមខុសគ្នារវាងក្រុមវ័យចំណាស់នៅទីប្រជុំជន និងជនបទ ស្រ្តី​ និងបុរស ការប្រែប្រួលអាកាសធាតុ និងជម្លោះ (៣) ការចូលរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់មនុស្សចាស់នៅក្នុងសង្គម​ និងសេដ្ឋកិច្ច (៤) សិទ្ធិនៅក្នុងការសម្រេចចិត្ត និងផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីសុខភាពតាំងពីនៅដំណាក់កាលដំបូង និង (៥)បង្កើតគោលនយោបាយដែលគិតគូរ និងបង្កលក្ខណៈអំណោយផលដល់អន្តរទំនាក់ទំនង និងសាមគ្គីភាព រវាងក្រុមយុវវ័យ ក្រុមអាយុនៃអ្នកធ្វើការ និងមនុស្សចាស់​ ដោយឈរលើមូលដ្ឋានសិទ្ធិមនុស្សជាសកល។
 
ក្នុងន័យនេះ សមាជិកសភានៃវេទិកាសភាអាស៊ីដើម្បីប្រជាជន​ និងការអភិវឌ្ឍ AFPPD បានប្តេជ្ញាចិត្តសារជាថ្មីក្នុងកិច្ចសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល វេទិកាសភាអន្តរជាតិដើម្បីជំរុញការអនុវត្ត​ ICPD30 និងរបៀបវារៈឆ្នាំ២០៣០​ ឱ្យសម្រេចតាមគោលដៅកំណត់។
ក្រោយពីបញ្ចប់កិច្ចពិភាក្សាដោយជោគជ័យ​ គណៈប្រតិភូសភាបានចូលរួមនៅក្នុងកម្មវិធីលៀងសាយភោជន៍នៅគេហដ្ឋាន ឯកឧត្តម ប្រធានសភាជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានជួបសំណេះសំណាលការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសុខាភិបាជប៉ុន ឥស្សរជនឆ្នើមនៃសមាគមសភាជប៉ុនដើម្បីប្រជាជន និងគណៈប្រតិភូនៃសភាអារ៉ាប់ អាស៊ី​ និងប៉ាស៊ីហ្វិក​ ប្រមាណជាង២០ប្រទេស ព្រមទាំងតំណាងអង្គការនានាដូចជា UNFPA, IPPF, APDA, Plan international និងអង្គការអន្តរជាតិផ្សេងៗទៀត។