ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ រវាងគណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម នឹងរៀបចំធ្វើនៅកម្ពុជា
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ រវាងគណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម នឹងរៀបចំធ្វើនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:03:18 AM )

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀម ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការទី៤នៃរដ្ឋសភាកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការការពារជាតិ និងសន្តិសុខនៃប្រទេសទាំង៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ខាងមុខ។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍រំលឹកថា តាមពិតទៅកិច្ចប្រជុំលើកទី៤នេះ ត្រូវប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨ទេ ក៏ប៉ុន្តែដោយពិនិត្យឃើញថា អនុស្សារណៈយោគយល់គ្នា រវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានហួស សុពលភាព គណៈកម្មការទី៤ក៏បានធ្វើលិខិតជូនដំណឹងទៅភាគីឡាវ និងវៀតណាម ដើម្បីសុំពន្យារពេលរៀបចំកិច្ចប្រជុំនេះសិន។

ឯកឧត្តម ហ៊ុន ណេង មានប្រសាសន៍បន្តថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អំឡុងពេលដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ ក៏បានរៀបចំពិធីចុះហត្ថលេខា ដើម្បីបន្តសុពលភាពអនុស្សារណៈយោគយល់ជាមួយគ្នាបន្តទៀត។ បន្ទាប់ពីអនុស្សា- រណៈយោគយល់គ្នារវាងរដ្ឋសភាទាំងពីរត្រូវបានបន្តសុពលភាពហើយ គណៈកម្មការក៏បានធ្វើលិខិតសុំការអនុញ្ញាតពីសម្ដេចប្រធានរដ្ឋសភា ដើម្បី សុំគោលការណ៍រៀបចំកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ។

ឯកឧត្តម ហ៊ុន ណេង បានបន្តទៀតថា ក្រោយពីទទួលបានការអនុញ្ញាតពីសម្ដេចប្រធានរដ្ឋសភារួចមក គណៈកម្មការបានរៀបចំសមាសភាព គណៈកម្មការរៀបចំមួយដែលមានទាំង ឯកឧត្តម លោកជំទាវ ក្នុងគណៈកម្មការ អ្នកជំនាញច្បាប់អមគណៈកម្មការ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នានារបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមរៀបចំកិច្ចប្រជុំនេះឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ណេង ស្នើដល់គ្រប់ផ្នែកទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីផ្ទៃក្នុង ចេះសហការគ្នា និងមានទំនាក់ទំនងគ្នាល្អ ដើម្បីឱ្យការងារដំណើរការល្អ និងទទួលបានជោគជ័យ។

ឯកឧត្តម ហ៊ុន ណេង ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញ ដែលបានសហការ និងជួយ ជ្រោមជ្រែងការងាររបស់គណៈកម្មការ ឲ្យប្រព្រឹត្តទៅដោយរលូនផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន