សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភាប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា__ ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
សារស្វាគមន៍ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA001 កាលពី (3/25/2013 4:51:00 PM ) (បើកមើលចំនួន​ : 1583ដង)  

មិត្តអ្នកអានជាទីគោរពរាប់អាន


ជាបឋមតាងនាមឱ្យរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ និងសូម ថ្លែង​អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋកម្ពុជា​ និងរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង ដើម្បីជម្រុញព្រះរាជាណាចក្រកម្ពុជា ក្លាយទៅជានីតិរដ្ឋ។

យើងក៏សូមថ្លែងអំណរគុណផង ដែរដល់បណ្តាមិត្តបរទេសទាំងអស់ ជាពិសេស សហភាពអន្តរសភា (IPU) អង្គការអន្តរសភា អាស៊ាន (AIPO) សមាគមសភាអាស៊ីដើម្បីសន្តិភាព (AAPP) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ក្រុមសភាប្រើភាសាបារាំង (APF) និងបណ្តាប្រទេសជាមិត្តផ្សេងទៀត ដែលជានិច្ចកាលបន្តជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រ​ខ្មែរ ។


តាមពិតកម្ពុជាស្ថិតនៅលើផ្លូវខ្វែង ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយសារប្រទេសកម្ពុជា បានផ្លាស់ប្តូរចេញពីស្ថានភាព ក្រោយជម្លោះស៊ីវិល ឆ្ពោះទៅរកគំរូនៃការអភិវឌ្ឍកាន់តែប្រសើរឡើងៗ។ អស់រយៈពេលជាងពីរទសវត្សរ៍ នៃភាពឯកោរបស់ កម្ពុជាពីឆាកអន្តរជាតិ និងសង្គ្រាម ដែលទើបត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៩១ បានបង្ហិនបង្ហោចប្រទេសជាតិអស់ជាច្រើន ដូចជា ធម្មជាតិ សង្គម និងជីវិតមនុស្ស ជាមួយនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយភាគីជម្លោះទាំងបួន គឺគណបក្សប្រជាជនកម្ពុជា ( CPP ) គណបក្សហ៊្វុនស៊ិនប៉ិច ( FUNCINPEC ) គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ( BLDP ) និងកម្ពុជាប្រជាធិបតេយ្យ ( DK ) ក្រោមជំនួយឧបត្ថម្ភ និងការគាំទ្រ ពីអង្គការសហប្រជាជាតិ នៅ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។

ក្រោមការគាំទ្រ ពីអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការ សហប្រជាជាតិ ប្រចាំនៅកម្ពុជា ( UNTAC ) មានតួនាទីចាត់ចែងរៀបចំ ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ។

មូលដ្ឋានគ្រឹះថ្មី នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ត្រូវបានយកមកអនុវត្ត នៅក្នុងប្រទេសកម្ពុជា ។ ស្ថាប័នជាតិ នៃអង្គការ នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ត្រូវបានបង្កើតឡើង ជាមួយនិងប្រព័ន្ធតុលាការ ។ អំណាចបែងចែកដាច់ពីគ្នារវាង អំណាច នីតិប្បញ្ញត្តិ អំណាចនី- តិប្រតិបត្តិ និងអំណាចតុលាការ ។ ទាំងនេះ គឺជាសមិទ្ធិផលថ្មីផ្សេងទៀតរបស់ ប្រជាពលរដ្ឋកម្ពុជា ។

ដើម្បីជម្រុញ និងចែករំលែកព័ត៌មានទាំងអស់នេះ ដល់ពិភពលោកទាំងមូល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការផ្សព្វ- ផ្សាយព័ត៌មានទូទៅ ទាក់ទងទៅនឹងដំណើរការ និងសកម្មភាពនានារបស់រដ្ឋសភាកម្ពុជា ជូនដល់មិត្តអ្នកអាន ទូទាំងពិភពលោក បានដឹងតាមរយៈ គេហទំព័រនេះ ។ នេះគឺជាជំហានជាប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត របស់រដ្ឋសភា ក្នុងការបង្កើត គេហទំព័រនេះ បន្ទាប់ពីការផ្សះផ្សានយោបាយ ឆ្នាំ២០០៤ ។

ម៉្យាងវិញទៀត សភាជាតិ បានជម្រុញ ឱ្យកាន់តែខ្លាំងឡើងនូវតួនាទី ធ្វើច្បាប់របស់អង្គការនីតិប្បញ្ញត្តិ អន្តរកម្មសង្គម ស៊ីវិល ដូច ជាការបើកឱ្យមាននូវវេទិកា ដែលសង្គមស៊ីវិល ក៏ដូចជាសហគមន៍ ពិភពលោក ធ្វើការពិភាក្សា និងសម្តែងមតិរបស់ពួកគេជាសា- ធារណៈ រួមទាំងសំណួរ និងកង្វល់នានា តាមរយៈគេហទំព័រនេះ ហើយវាក៏ផ្តល់នូវឱកាសផងដែរ ដល់ប្រជាពលរដ្ឋ ទាំងអស់ និងសហគមន៍ពិភពលោក ដើម្បីចូលរួមយ៉ាងទៀងទាត់ និងយ៉ាងសកម្ម ព្រមទាំងបានយល់នូវ ការងាររបស់សភាជាតិ ។

គេហទំព័រនេះ នឹងជួយសម្រួលដល់ ការប្តូរគំនិតយោបល់គ្នាទៅវិញទៅមក ព្រមទាំងចំណេះដឹង ហើយនិងអនុញ្ញាតឱ្យ អគ្គ- លេខាធិការ ក៏ដូចជាមន្ត្រីក្រោមឱវាទនានា បានទទួលនូវបទពិសោធន៍ច្រើនថែមទៀត និងបានសិក្សាពីការអនុវត្តន៍ការងារល្អៗ នៃស្ថាប័នពាក់ព័ន្ធផ្សេងៗ និងរដ្ឋសភា ។ ខ្ញុំជឿជាក់ថា ការអនុវត្តន៍មួយជំហានម្តងៗ វប្បធម៌នៃដំណើរការ លទ្ធិប្រជាធិបតេយ្យ នឹងត្រូវជំនួស វប្បធម៌សង្គ្រាម ។

វាមានសារៈសំខាន់ខ្លាំងណាស់ សំរាប់ការសិក្សា ស្វែងយល់ពីគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធន៍ និងមេរៀន ដ៏មានតម្លៃទាំងនេះ តាមរយៈគេហទំព័រនេះ សំដៅឆ្ពោះទៅរកការពង្រឹង និង ជម្រុញតួនាទីសភាក្នុងការលើក តម្កើង វប្បធម៌ ប្រជាធិបតេយ្យ និងការកំណត់រួមគ្នា នូវអ្វីដែលចាំបាច់ត្រូវធ្វើមុនគេ ដើម្បីជួយសម្រួលដល់ការកាត់បន្ថយ និងលុបបំបាត់ ការ- ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា និងងាកមកចាប់ដៃធ្វើការរួមគ្នា ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចេរភាព។ យើងតែងតែអបអរ និងកោតសរសើរដល់ការរួមចំណែក ដ៏មានតម្លៃរបស់លោកអ្នក និងរង់ចាំទទួលនូវការឆ្លើយ តបនិងការរិះគន់ ស្ថាបនាផ្សេងៗ ពីលោកអ្នកទាំងអស់ ។

ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋសភា និង ប្រជាពលរដ្ឋកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណ យ៉ាងស្មោះស្ម័គ្រ និង ការដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះមិត្តអ្នកអានគ្រប់រូប ហើយសង្ឃឹមថា មិត្តអ្នកអានទាំងអស់ នឹងរីករាយចូលរួមអានព័ត៌មាន នៅក្នុងគេហទំព័រ នេះ ។

មុនដំបូង ថយក្រោយ
1
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 1