សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០១៥ បានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបាត់ដំបង
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០១៥ បានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/8/2015 11:37:51 AM )

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែល​បាន​ប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅខេត្តបាត់ដំបង ជាខេត្តជង្រុកស្រូវ​ដ៏ធំ​ជាងគេនៅប្រទេសកម្ពុជា។

នៅក្នុងព្រះរាជពិធី ដែលជាការដាស់ស្មារតីដល់ប្រជាកសិករខ្មែរថា រដូវបង្កបង្កើនផល​បាន​ឈានចូលមកដល់នោះ ក៏មានការអញ្ជើញចូលរួម ផងដែរ ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស មន្រ្តី​អង្គទូត​តំណាងបណ្តាប្រទេសនានាប្រចាំនៅកម្ពុជា មន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​បាត់ដំបង យ៉ាងច្រើនកុះករ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនាទឹកដីខេត្តបាត់ដំបងឆ្នាំនេះ ឯកឧត្ដម ច័ន្ទ សុផល អភិបាល​នៃ​គណៈអភិបាល​ខេត្តបាត់ដំបង ត្រូវបានព្រះមហាក្សត្រ ព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យធ្វើជាតំណាង​របស់ព្រះអង្គកាន់នង្គ័លទី២ ឬហៅថា ស្តេចមាឃ រីឯភរិយារបស់ឯកឧត្ដម ជាព្រះមេហួ។ ដោយឡែក​នង្គ័លទី១ តំណាងឲ្យវិស័យកសិកម្ម កាន់ដោយឯកឧត្ដម លី ផល្លា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ខណៈឯកឧត្ដម កែវ សិរីបុត្រ អគ្គលេខាធិការរង នៃគណៈកម្មការបុណ្យជាតិ អន្តរជាតិ កាន់នង្គ័លទី៣ តំណាងឲ្យព្រះបរមរាជវាំង។

សូមបញ្ជាក់ថា នៅក្នុងការផ្សងគោឧសភរាជនាឆ្នាំនេះក្នុងចំណោមអាហារ ៧មុខ រួមមាន ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និងសុរា គោឧសភរាជបរិភោគតែ សណ្ដែក និង ពោត ដែលជា​ប្រផ្នូលបញ្ជាក់ថា ឆ្នាំនេះនឹងសម្បូរទៅដោយភោគផលកសិកម្ម ពិសេស សណ្ដែក និងពោត
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន