សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អន្តរសភាអាស៊ាន ជម្រុញអោយអាស៊ានដោះ​​ស្រាយ ជម្លោះបញ្ហាសមុទ្រ ចិនខាងត្បូង អោយឆាប់ចប់
អន្តរសភាអាស៊ាន ជម្រុញអោយអាស៊ានដោះ​​ស្រាយ ជម្លោះបញ្ហាសមុទ្រ ចិនខាងត្បូង អោយឆាប់ចប់
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/29/2015 2:52:22 PM )

នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើមាតុភូមិនិវត្តមកកាន់ ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពី សម្តេច បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភាចូលរួមក្នុង កិច្ច ប្រជុំរវាង អន្តរសភាអាស៊ាន (អាយប៉ា) និង ប្រមុខរដ្ឋាភិបាល​អាស៊ានលើកទី២៦ ដែលបានប្រព្រឹត្តទៅនៅ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៥ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅល្ងាច ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានមាន​ប្រសាសន៍​ថា អាស៊ានត្រូវតែធានាឲ្យមានប្រសិទ្ធភាព នូវសេចក្តីប្រកាស ស្តីពីក្រមប្រតិបត្តិភាគីពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូង ដោយការធ្វើការបញ្ចប់ឲ្យបានឆាប់នៅពេលខាងមុខ នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។

ឯកឧត្តមបានបន្តថា កន្លងមកយើងមានសេចក្តីថ្លែងការណ៍ រវាងភាគីទាំងអស់ ដែលហៅថា DOC យើងបាន​ដាក់រួចហើយ ទើបក្រោយមកយើងបាន ធ្វើឲ្យមានជា ក្រមប្រតិបត្តិសម្រាប់ភាគីជម្លោះ នៅសមុទ្រចិនខាងត្បូង COC (Code of Conducts in the South China Sea) ដែលចំណុចនេះ ធ្វើយ៉ាងម៉េចឲ្យដោះស្រាយបាន ពីព្រោះ​បើប្រទេសនីមួយៗ ចេះតែលើកយកបញ្ហារៀងៗខ្លួននោះ គឺយើងមិនអាចដោះស្រាយបញ្ហាបានទេ។ ក្នុង កិច្ចប្រជុំកំពូល ក៏បានព្រមព្រៀងជំរុញឲ្យប្រទេសសមាជិក អាស៊ានទាំង១០ ត្រូវដោះស្រាយបញ្ហា សមុទ្រចិនខាងត្បូង ឲ្យបានឆាប់ចប់ ដើម្បីថែរក្សា សន្តិសុខ ព្រំដែនសមុទ្រ។

ឯកឧត្តម ប៉ែន បញ្ញា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី ២៦នេះ ក៏បានលើកយកបញ្ហាមួយចំនួន មក ពិភាក្សា និងដោះស្រាយផងដែរ មានដូចជា សមាជិកអាយប៉ា ត្រូវធ្វើឲ្យមានភាពសុខដុមនីយកម្ម ផ្នែក​ច្បាប់នៅក្នុងតំបន់​អាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួល ស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ត្រូវអនុវត្តនូវអនុសញ្ញា​របស់អាស៊ាន ទាក់ទងនឹងការប្រឆាំងទៅនឹងឧក្រិដ្ឋកម្មនានា និងចំណុចសំខាន់មួយទៀតនោះ គឺអាយប៉ា បានជំរុញឲ្យ​មាន​​សន្តិសុខនៅតាមតំបន់ទេសចរណ៍ផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន