សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុងទទួលជួបសវនាការជាមួយលោកស្រី Gosia McBride
ឯកឧត្តម ឡេង ប៉េងឡុងទទួលជួបសវនាការជាមួយលោកស្រី Gosia McBride
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/31/2015 10:39:22 AM )

ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានអនុញ្ញាត​​ឲ្យលោកស្រី Gosia​​​McBride (ហ្គោស្យា ម៉ាក់ ប្រាយដ៍) មន្រ្តី​ជាន់​ខ្ពស់​នៃអគ្គលេខាធិការរដ្ឋសភា​ ចក្រភព​អង់គ្លេស ចូលជួប​សម្តែង​ការគួរសម និង ពិភាក្សាការងារ ​នៅវិមាន​រដ្ឋសភា នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

នៅក្នុងកិច្ចសវនាការ លោកស្រី GosiaMcBride បានជម្រាបជូនថា​ លោកស្រីមក​អគ្គលេខា​ធិការដ្ឋានរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីធ្វើការសិក្សា ស្វែងយល់ និងដកបទពិសោធន៍ អំពីដំណើរ​ការ​រៀបចំ និងការប្រព្រឹត្តនៃរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងស្វែងយល់ពីគម្រោង​ក្នុងការលើក​កម្ពស់សមត្ថភាពសភាកម្ពុជា។ ​លោកស្រីបន្តថា លោកស្រីនឹងរៀបចំជារបាយ​ការណ៍ សម្រាប់​​​ដំណើរ​មកកាន់សភាកម្ពុជានេះ ទៅជម្រាប ជូន​ថ្នាក់ដឹកនាំ អគ្គលេខា​ធិការ​ដ្ឋាន​សភាចក្រភព​អង់គ្លេស​ ដើម្បីបង្កើនទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ យូរអង្វែងរវាង អគ្គលេខា​ធិការ​ដ្ឋាន​សភា នៃ ប្រទេស​​ទាំង​ពីរ ​ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ថ្លែងក្នុងកិច្ចពិភាក្សា ឯកឧត្តម ឡេង ប៉េងឡុង បានស្វាគមន៍ចំពោះ លោកស្រ្តី Gosia​​​McBride ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅរដ្ឋសភាកម្ពុជា និងមានគម្រោងជួយ ​ក្នុងការលើក​កម្ពស់សមត្ថ​ភាព​សភាកម្ពុជា ដែលនេះជាចំណែកមួយក្នុងការរឹតចំណងមិត្តភាព ​និងកិច្ចសហ​ប្រតិបត្តិការ​ រវាង ប្រទេស​ទាំងពីរ ជាពិសេសអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅក្នុងដំណើរ មកកាន់សភាកម្ពុជានាឱកាសនេះ លោកស្រី Gosia​​​McBride (ហ្គោស្យា ម៉ាក់ ប្រាយដ៍) មន្រ្តី​ជាន់​ខ្ពស់​នៃអគ្គលេខា ធិការរដ្ឋសភា​ ចក្រភពអង់គ្លេស ក៏បានជួបពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាយកដ្ឋានព័ត៌មាន នាយក​ដ្ឋាន​ទំនាក់ទំនងអន្តរជាតិ និង​នាយក​ដ្ឋាននីតិវិធី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន