ចាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្សព្វផ្សាយសេចក្តីជូន ដំណឹងស្តីពីការ ជ្រើសរើសបេក្ខជន ឈរឈ្មោះជា សមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥តាមគេហទំព័ររបស់រដ្ឋសភា វិទ្យុ ទូរទស្សន៍ និង សារព័ត៌មានមក មានសាធារណជនបានមកសុំពាក្យឈរឈ្មោះចំនួន១១នាក់ ហើយ កាលពីពេលរសៀលថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៥ ។ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ នេះ មាន សាធារណជនបានមកសុំពាក្យឈរឈ្មោះចំនួន៧នាក់ផងដែរ ។