សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយលោកស្រី Gosia McBride
លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយលោកស្រី Gosia McBride
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/27/2015 2:15:44 PM )

លោកជំទាវ ឃួន សុដារី ប្រធានក្រុមសមាជិកសភាស្រ្តីរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តី បាន អនុញ្ញាត​ឲ្យ​ លោកស្រី Gosia​​​McBride មន្រ្តី​ជាន់​ខ្ពស់​នៃអគ្គលេខាធិការរដ្ឋសភា​ ចក្រភពអង់គ្លេស ចូលជួប​សម្តែង​ការគួរសម និង ពិភាក្សាការងារ ​នៅ វិមាន​រដ្ឋសភា នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

លោកស្រី GosiaMcBride បានជម្រាបជូនលោកជំទាវ ឃួន ​សុដារី ថា​ លោកស្រីមក​អគ្គលេខា​ធិការដ្ឋានរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីធ្វើ ការសិក្សា ស្វែងយល់និងដកបទពិសោធន៍ អំពីដំណើរ​ការ​រៀបចំ និងការប្រព្រឹត្តទៅនៃក្រុមនយោបាយស្រ្តីកម្ពុជា ដោយសារប្រទេសលោកស្រីមិនទាន់​មាន​ក្រុម​ស្រ្តី​នយោបាយដូចរដ្ឋសភាកម្ពុជាទេ ម្យ៉ាងដោយប្រទេសកម្ពុជា មានសមាជិកសភាជាស្ត្រី​ច្រើន​ជាង​ប្រទេស​អង់គ្លេស​ផង។ ​លោកស្រីលើក ឡើងទៀតថា លោកស្រីមានក្តីរីករាយ ដែលបានមក​ដក​បទ​ពិសោធន៍​នៅ​កម្ពុជា ​ហើយលោកស្រីនឹងយករបាយការណ៍ទាំងនេះទៅជម្រាបជូន​ថ្នាក់ដឹកនាំអគ្គលេខាធិការ​ដ្ឋាន ​សភាចក្រភព​អង់គ្លេស​ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ យូរអង្វែងរវាង អគ្គលេខា​ធិការ​ដ្ឋានសភា នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំទ្វេ ឡើងថែមទៀត។

លោកជំទាវ ឃួន សុដារី បានស្វាគមន៍ចំពោះលោកស្រ្តី Gosia​​​McBride និងលោកស្រី​បេសកជន​ពិសេស របស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដែល បានធ្វើកិច្ចសហការ ជួយគាំទ្រគម្រោង​ក្នុងការលើក​កម្ពស់ សមត្ថភាពសភាកម្ពុជា ដែលនេះជាចំណែកមួយក្នុងការ រឹតចំណងមិត្តភាព​និងកិច្ចសហ​ប្រតិបត្តិការ ​រវាងប្រទេសទាំងពីរ ជាពិសេសអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ​លោកជំទាវ​ ឃួន សុដារី បាន​រំឭកថា​ ​កាលពីពាក់​កណ្តាល អាណត្តិទី៣ ឆ្នាំ២០០៦​ សភាកម្ពុជាបានចាត់តាំងក្រុមសភា​ស្រ្តីនេះ​ឡើង ​ដោយក្នុងពេលនោះ គឺសភាបានវាយតម្លៃខ្ពស់ ចំពោះក្រុមនយោបាយស្រ្តី ក្នុងការចូលរួមអនុវត្ត​នយោបាយ​យេនឌ័រ ដូចជាជម្រុញស្រ្តីនៅថ្នាក់ក្រោមជាតិចូលរួមឈរជាបេក្ខជន​ និងការផ្សព្វផ្សាយ​អប់រំ​ អំពី​បញ្ហា​ការអនុវត្តអនុសញ្ញា ស៊ីដូស។ល។ លោកជំទាវបន្តទៀតថា នៅក្នុងអាណត្តិទី៥នេះ​ សម្តេចប្រធាន​រដ្ឋសភា​បានចាត់តាំង អ្នកនយោបាយស្រ្តីដែលហៅថា womencaucus​ មានសមាសភាព៧រូប​ ដែលមាន​លោកជំទាវ ផ្ទាល់ជាប្រធាន និងលោកជំទាវ មួរ សុខហួរ ជាអនុប្រធាន។

លោកជំទាវ ឃួន សុដារី បញ្ជាក់​ថា​​ ការបង្កើតក្រុមស្រ្តី​នយោ​បាយ​នេះឡើង គឺដើម្បីជាសេនាធិការ ​របស់សភាជាតិ ក្នុងការអនុវត្ត​នយោ​បាយ​​យេនឌ័រ ចូលរួមក្នុងការ​ជំរុញ​លើកទឹកចិត្តស្រ្តី​ឲ្យចូលរួមក្នុង​វិស័យ នយោបាយនិងសង្គម។ ដើម្បី​សម្រេចគោលដៅនេះ ​ការអនុវត្ត​នយោបាយយេនឌ័រ ក៏ដូចជា ការ គាំទ្រលើកទឹកចិត្ត ដើម្បីឲ្យស្រ្តីបាន​ចូលរួមធ្វើការសម្រេចចិត្ត​ ក្នុងការងារ​សង្គម ឲ្យមានការប្រែលប្រួលឋានៈ និងតួនាទីស្រ្តីនៅក្នុងសង្គម។​ លោក ជំទាវ លើកឡើងទៀតថា ​caucus​ នេះដែរគឺបានចូលរួមតាមដានត្រួតពិនិត្យ អនុវត្តគោល​នយោ​បាយ​យេនឌ័រ និងកម្មវិធីផ្សេងៗ សំខាន់​គឺ​ចូលរួម ផ្សព្វផ្សាយ អប់រំដើម្បីឲ្យស្រ្តីយល់ពីសិទ្ធិរបស់ខ្លួន ខំកសាង​សមត្ថភាពដើម្បីឲ្យស្រ្តី​ទទួលបាន​ការលើក​ទឹកចិត្តក្នុងសង្គម៕