សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជាទទួលជួបលោកស្រី GosiaMcBride​ មន្រ្តីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន ចក្រភពអង់គ្លេស
ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជាទទួលជួបលោកស្រី GosiaMcBride​ មន្រ្តីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន ចក្រភពអង់គ្លេស
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/27/2015 2:15:44 PM )

លោកជំទាវ កែ​​​ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី​នៃរដ្ឋសភា បាន​អនុញ្ញាតឲ្យលោកស្រី Gosia​​ McBride​​ មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការចូលជួប​សម្តែងការគួរសម​និង ពិភាក្សាការងារ នាព្រឹកថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

លោកស្រី​ GosiaMcBride បានជម្រាបជូនលោកជំទាវ ប្រធានគណៈកម្មការ អំពីគោលបំណងដែល លោកស្រីមកជួបនាពេលនេះ គឺដើម្បីសិក្សា ស្វែងយល់ ពីតួនាទីតំណាងរាស្រ្តស្រ្តីរបស់រដ្ឋសភាកម្ពុជា​ និងចង់ដកបទពិសោធន៍រវាងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភានៃចក្រភព អង់គ្លេស​ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

លោកជំទាវ​ កែ សុវណ្ណរតន៍ បានមានប្រសាសន៍សា្វគមន៍ ដំណើរទស្សនកិច្ចរបស់លោកស្រី GosiaMcBride ដែលបានមក កម្ពុជានាពេលនេះ គឺជាឱកាស នៃកិច្ចសហប្រតិបត្តិការ​និងការរឹតចំណងមិត្តភាព​រវាង​រដ្ឋសភា ​នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភានៃចក្រភពអង់គ្លេស​ ជាពិសេសចំណង មិត្តភាព​រវាង​តំណាងរាស្រ្តជាស្រ្តី របស់​កម្ពុជា និងតំណាងរាស្រ្តជាស្រ្តីរបស់ចក្រភពអង់គ្លេស​ ឲ្យមានកិច្ចសហប្រតិ​បត្តិការគ្នា​ឲ្យកាន់តែរឹងមាំទ្វេឡើង ថែមទៀត។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន