សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា ជួបពិភាក្សាការងារជាមួយអង្គការតម្លាភាពកម្ពុជា
ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា ជួបពិភាក្សាការងារជាមួយអង្គការតម្លាភាពកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/24/2015 3:00:48 PM )

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានទទួលជួប លោក ព្រាប កុល នាយកប្រតិបត្តិការ នៃអង្គការតម្លាភាពកម្ពុជា និងសហការី នៅវិមានរដ្ឋសភា។

លោក ព្រាប កុល បានមានប្រសាសន៍ថា គោលបំណងនៃការចូលជួបពិភាក្សានាពេលនេះ គឺដើម្បីស្នើសុំយោបល់ពី ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា ក្នុងការពិនិត្យលទ្ធភាពពីការចង់ ចូលរួមសហការគាំទ្រសមត្ថភាពបច្ចេកទេស និងផែនការអនុវត្តន៍ជាមួយ គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា នាថ្ងៃខាងមុខ។

លោក ព្រាប កុល បានឲ្យដឹងទៀតថា ការដែលអង្គការតម្លាភាពកម្ពុជា ចង់រួមសហការជា មួយគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង អំពើពុករលួយ នៃរដ្ឋសភានេះ ព្រោះតែអង្គការ តម្លាភាពកម្ពុជា មានតួនាទី និងភារកិច្ច ជាច្រើនប្រហាក់ប្រហែលគ្នា។

ជាការឆ្លើយតប ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា ក្នុងបញ្ហានេះ ឯកឧត្តមស្នើឲ្យអង្គ ការតម្លាភាព កម្ពុជាចូលជួបពិភាក្សាផ្ទាល់ជាមួយ ឯកឧត្តមប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ នៃរដ្ឋសភា ជាមុនសិន និងបន្ទាប់មកឲ្យធ្វើលិខិតជាផ្លូវការ មករដ្ឋសភា ដើម្បីឯកឧត្តមនឹងដាក់ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងសម្រេច។