សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជួបសវនាការជាមួយលោកសាស្ត្រាចារ្យ ខេនអ៊ីឈី អេតូ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជួបសវនាការជាមួយលោកសាស្ត្រាចារ្យ ខេនអ៊ីឈី អេតូ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/17/2015 9:06:48 AM )

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ​អនុប្រធាន ទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកសាស្ត្រាចារ្យ ខេនអ៊ីឈី អេតូ មកពី សាកលវិទ្យាល័យមេជីនៃប្រទេសជប៉ុនចូលជួបសម្តែងការគួរសម និងធ្វើសវនាការ។

លោកសាស្ត្រាចារ្យ ខេនអ៊ីឈី អេតូ បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល​ អនុប្រធាន ទី២នៃរដ្ឋសភាថា៖ គោលបំណងនៃដំណើរទស្សនកិច្ច របស់លោក មកកាន់ព្រះរាជាណាចក្រ កម្ពុជាគឺដើម្បីជម្រាបជូនអំពីតួនាទីនិងភារៈកិច្ច របស់ASEAN Center នៃសាកល វិទ្យាល័យមេជី នៅជប៉ុន ហើយក៏ដើម្បីជម្រុញអនុស្សារណៈ(MOU)យោគយល់គ្នា ជាមួយសកលវិទ្យាល័យ នៅកម្ពុជា ពិសេសគឺ​ពិភាក្សា​លំអិតជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ដើម្បីបង្កើតអោយ មានកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ មេជី ជាមួយវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យនីតិសាស្រ្តនិង វិទ្យា​សាស្រ្តសេដ្ឋកិច្ច​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ អាហារូបករណ៍ ដល់និសិ្សតកម្ពុជា​អោយទៅសិក្សា​នៅសាកលវិទ្យាល័យមេជីប្រទេសជប៉ុន។

គួរបញ្ជាក់ថាគិតចាប់ពី ឆ្នាំ២០០៩ដល់ឆ្នាំ២០១៤ ​បណ្តា​ដៃគូអភិវឌ្ឍន៍វិស័យអប់រំ បានផ្តល់ហិរញ្ញ​ប្បទាន​ជួយក្រសួងសរុបទាំងអស់ ចំនួន១៣៤គម្រោង ក្នុងនោះប្រទេសជប៉ុនបានជួយចំនួន៤៧គម្រោង​ដែល មានទឹកប្រាក់១០០លានដូល្លា។ លើការកសាងធនធានមនុស្ស​គិតចាប់ពីឆ្នាំ២០១២រហូតដល់​ឆ្នាំ២០១៤​​ ប្រទេសជប៉ុន បានផ្តល់អាហារូបករណ៍រយៈពេលវែងដល់និសិត្យកម្ពុជា ដែលត្រូវ បណ្តុះ​បណ្តាល​នៅ​ប្រទេស​ជប៉ុន​​បានចំនួន២១៧នាក់ ស្រី៤១នាក់ក្នុងនោះថ្នាក់បណ្ឌិត ១៣នាក់ ថ្នាក់បរិញ្ញា​បត្រជាន់​ខ្ពស់​​៩៥នាក់ ថ្នាក់ស្រាវជ្រាវ៣៥នាក់ និងមានថ្នាក់បរិញ្ញាបត្រ ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់​បណ្តុះ​បណ្តាល​វិជ្ជាជីវៈផងដែរ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សូមស្វាគមន៍វត្តមាន លោកសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យមេជី និងគណៈប្រតិភូដែលមកធ្វើ ទស្សនកិច្ចនៅកម្ពុជាដើម្បីធ្វើអោយទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំលើគ្រប់វិស័យ ជា ពិសេសវិស័យអប់រំសិក្សាធិការ ដែលបច្ចុប្បន្នកំពុងរីកដុះដាលយ៉ាងខ្លាំង នៅកម្ពុជា។ ម្យ៉ាងវិញទៀត កម្ពុជា​និងជប៉ុនមានទំនាក់ទំនងការទូត ជាមួយគ្នាអស់រយៈពេលជាយូមកហើយ។ ទំនាក់ទំនងដ៏ល្អ​ជាងកន្លះ​សតវត្សរ៍នេះត្រូវ បានថ្នាក់ដឹកនាំបច្ចុប្បន្ននៃប្រទេសទាំងពីរបង្កើនលើកកម្ពស់ដល់កម្រឹតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្ត និង បានធ្វើអោយប្រទេសទាំងពីរ មានកិច្ច សហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ​ជាពិសេសវិស័យធនធានមនុស្សដែល និស្សិតកម្ពុជា បានទៅសិក្សាប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA ) ជាហូហែ។ ឯកឧត្តមបណ្ឌិត បានបន្តថា​រដ្ឋសភាកម្ពុជា​គាំទ្រ​ចំពោះគម្រោងចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង ជាមួយសាកល​វិទ្យាល័យ​នៅកម្ពុជាដើម្បីផល​ប្រ​យោជន៍​ទាំងសងខាង៕