សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សាធារណរដ្ឋកូរ៉េសំរេចបង្កើនកូតាពលករដល់ព្រះរាជាណាចក្រកម្ពុជា
សាធារណរដ្ឋកូរ៉េសំរេចបង្កើនកូតាពលករដល់ព្រះរាជាណាចក្រកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/16/2015 4:30:05 PM )

«រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានសំរេចបង្កើនកូតាពលករអោយបាន២ដង បន្ថែមទៀតដល់ ព្រះរាជាណាចក្រ កម្ពុជា ធៀបទៅនឹងឆ្នាំមុន»​ នេះជា​ប្រសាសន៍លើកឡើង របស់ ឯកឧត្តម គីម វុនជិន (​H.E. Mr. Kim WeonJin) ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មីប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ឱកាស​ បានទទួលការអនុញ្ញាត ចូលជួបសម្តែងការគួរសម​ជាមួយ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

ឯកឧត្តម គីម វុនជិន បានបញ្ជាក់ថាការសំរេចបង្កើនកូតាដល់ ពលករ​កម្ពុជានាពេលនេះបន្ទាប់ពីដំណើរបំពេញទស្សនៈកិច្ចផ្លូវការ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ទៅកាន់សាធារណរដ្ឋកូរ៉េនាពេលកន្លងមក ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការ អរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ ដែលបាន បង្កើនកូតាពលករ​ដល់ ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុង​ការកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា​។