សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីដង្ហែ អដ្ឋិធាតុអតីតចៅអធិការវត្ត និងព្រះគ្រូសូត្រស្តាំវត្តត្រពាំងព្រីងទៅកាន់ចេតិយ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីដង្ហែ អដ្ឋិធាតុអតីតចៅអធិការវត្ត និងព្រះគ្រូសូត្រស្តាំវត្តត្រពាំងព្រីងទៅកាន់ចេតិយ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/29/2015 11:30:12 AM )

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅវត្តជំពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមប្រាជ្ញ ច័ន្ទគណៈអភិបាល និងជាអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ជាតំណាងរដ្ឋាភិបាល តំណាងរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម ជាទី ប្រឹក្សា ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទនៃខេត្តត្បូងឃ្មុំ បានចូល រួមពីធិពិធីដង្ហែអដ្ឋិធាតុ អតីតចៅអធិការវត្ត និងព្រះគ្រូសូត្រស្តាំវត្តត្រពាំងព្រីង ទៅកាន់ចេតិយនៅក្នុងវត្ត ជំពូសុវណ្ណហៅវត្តត្រពាំងព្រីងស្ថិតក្នុងភូមិត្រពាំងព្រីង។

ថ្លែងក្នុងពិធីដង្ហែអដ្ឋិធាតុ អតីតចៅអធិការវត្ត និងព្រះគ្រូសូត្រស្តាំវត្តត្រពាំងព្រីង សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន បានមានប្រសាសន៍ រំលឹកឡើងវិញពី អនុស្សាវរីយិ៍កាលពីសម្តេចនៅបួសរៀនក្នុង វត្តជំពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ជាមួយព្រះចៅអធិការ ព្រះនាម សេក មាន និងគ្រូសូត្រស្តាំ ព្រះនាម នង សូថា ជាចៅអធិការ និងព្រះគ្រូសូត្រ ស្តាំដែល មានព្រហ្មវិហាធម៌ និងគុណធម៌ យកចិត្តទុកដាក់ក្នុងការ បណ្តុះបណ្តាលសិស្ស និងអប់រំទូន្មានប្រៀនប្រដៅ អោយប្រព្រឹត្តតែអំពើល្អ។ សម្តេច បានបន្តរថាកាលពី សម័យសង្គមរាស្រ្តនិយម នៅតំបន់ដាច់ស្រយាល សាលារៀននៅឆ្ងាយ សិស្សដែលផ្ទះនៅឆ្ងាយពីសាលារៀន ត្រូវស្នាក់នៅវត្តអារាម ជួយធ្វើការងារលោក និងខិតខំសិក្សារៀនសូត្រ។នៅក្នុងរបបប្រល័យពូជសាសន៍ខែ្មរក្រហមវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតត្រូវ បានបំផ្លេចបំផ្លាញគ្មានសល់ និងក្រោយថ្ងៃ រំដោះ៧មករា ១៩៧៩ប្រទេសកម្ពុជា បានកសាងឡើងវិញ នៅហេដ្ឋារចនាសម្ព័ន្ធ គ្រប់ផ្នែក ក្នុងមានវត្ត អារាម សាលារៀនរាប់ពាន់ខ្នង នៅតំបន់ដាច់ស្រយាល ដេម្បីបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កសាងអភិវឌ្ឍន៍ ប្រទេសជាតិ។

ក្នុងឧកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគនបច្ច័យជាង២០លានរៀល ចូលរួមកសាងសិមិទ្ធិផលនានាក្នុងវត្ត ជូនយាយជីតាជិ ២០០នាក់ ម្នាក់ៗទទួល បានក្រណាត់ស ១ដុំ ថវិការ១០០០០រៀល សិស្សានុសិស្ស ១៥០នាក់ម្នាក់ៗទទួល បានសៀវភៅ១ ប៊ិច១ ថវិការ២០០០រៀល បន្ទាប់មកសម្តចក៍ បានកាត់ខ្សែបូចេតិយផងដែរ។