សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការកិច្ចការនារីរដ្ឋសភា ជំរុញក្រសួងកិច្ចការនារីលើកកម្ពស់សិទ្ធិស្រ្តី
គណៈកម្មការកិច្ចការនារីរដ្ឋសភា ជំរុញក្រសួងកិច្ចការនារីលើកកម្ពស់សិទ្ធិស្រ្តី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/29/2015 10:30:12 AM )

គណ:ប្រតិភូ​ នៃគណ:កម្មការ​សុខាភិបាល​ សង្គម​កិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៏ ប្រធានគណៈកម្មការ បានចុះជួប ពិភាក្សាការងារជាមួយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួងកិច្ចការ​នារី​ និងសហការី នារសៀល ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ដើម្បីសិក្សា​ស្វែង​យល់​ពី​ការ​​អនុ​វត្ត​ការងារ នាពេលកន្លងមក និងទិសដៅបន្ត របស់ក្រសួងក្នុងអាណត្តិទី៥ នៃរដ្ឋសភានេះ។

នៅក្នុងជំនួបនេះ លោកជំទាវប្រធាន គណៈកម្មការជំនាញ របស់រដ្ឋសភា បានលើកឡើងនូវ​បញ្ហា​មួយចំនួន ​ស្នើទៅដល់ លោក​ជំ​ទាវ​​ រដ្ឋ​មន្ត្រី ក្រសួងកិច្ចការនារី ក្នុងនោះរួមមាន ការទប់ស្កាត់ចលនា​ ចំណាកស្រុករបស់ស្រ្តី ក្នុងការចេញទៅ​រកការងារធ្វើ នៅក្រៅប្រទេស ពិសេសប្រទេសម៉ាឡេស៊ី និងបានស្នើសុំក្រសួងជួយជំរុញ ការធានាដល់ការគោរពសិទ្ធិស្រ្តី។

ជាការឆ្លើយតប លោកជំទាវ អ៊ឹង កន្ថាផាវី បានគួសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹង​កំពុងយក​ចិត្ត​ទុក​​ដាក់​យ៉ាងខ្លំាង ក្នុងការលើកកម្ពស់ សិទ្ធិស្រ្តី និងបានកំណត់យ៉ាងច្បាស់ថា ស្រ្តីជាឆ្អឹងខ្នងប្រទេស​ជាតិ។ ដោយឡែកចំពោះការទប់ស្កាត់ សកម្មភាពចំណាកស្រុក របស់ពលរដ្ឋ ក្រសួងកិច្ចការនារី កំពុងបង្កើតឲ្យមានមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវ ដើម្បីផ្តល់ជំនាញច្បាស់លាស់ដល់ប្រជា  ពលរដ្ឋ ពិសេស ស្រ្តីនោះ ពួកគាត់​នឹង​មានការងារសមរម្យនៅក្នុងប្រទេស ពេលនោះពួក​គាត់នឹង​មិន​ធ្វើ​ចំណាកស្រុកទៀតទេ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមស្មារតីកិច្ចសហការគ្នា សមគ្គីភាព និងបានផ្លាស់ប្តូរយល់គ្នា ធ្វើយ៉ាង ណា ដើម្បីជំរុញ  ការលើកកម្ពស់ តម្លៃស្រ្តី នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរឡើងថែម ទៀត។