ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើអោយសភាសាធារណរដ្ឋកូរ៉េ ជម្រុញ វិនិយោគគិនមកបណ្តាក់ទុន នៅកម្ពុជាអោយបានច្រើន
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើអោយសភាសាធារណរដ្ឋកូរ៉េ ជម្រុញ វិនិយោគគិនមកបណ្តាក់ទុន នៅកម្ពុជាអោយបានច្រើន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (12/31/2014 5:20:50 PM )

ប្រធានក្រុមមិត្តភាព សភាកម្ពុជា-សាធារណរដ្ឋកូរ៉េ បានស្នើអោយ សភាសាធារ​ណ​រដ្ឋ កូរ៉េ ជម្រុញ វិនិយោគគិន មកបណ្តាក់ទុន នៅកម្ពុជា អោយបាន ច្រើន មានប្រសាស​ន៍​ បែបនេះ នៅក្នុងជំនួបពិភាក្សា ការងារ រវាង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន​គណៈ​កម្មកា រសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា និងជាប្រធាន ក្រុមមិត្តភាព​សភាកម្ពុជា -សាធារណរដ្ឋ កូរ៉េជាមួយ ឯកឧត្តម អាន ជីអ៊ូប៉ាក់( H-E  ANH GYU-BACK ) សមាជិ កគណៈកម្មការ ការពារជាតិ នៃ សភាសាធារណ រដ្ឋកូរ៉េ នៅវិមានរដ្ឋសភា កាលពី​ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០១៤ ។
 

ឯកឧត្តម អាន ជីអ៊ូប៉ាក់       បាន ជម្រាបជូន ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ថា គោល​បំណងដែល ឯកឧត្តម មកបំពេញទស្សនកិច្ច នៅព្រះរាណាចក្រ កម្ពុជា នាពេល នេះ គឺដើម្បីពង្រឹង នូវចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច និងវិស័យ ការពារជាតិ គឺចង់អោយ មានសេនានុព័ន្ធ យោ ធា រវាងប្រទេស ទាំងពីរ កម្ពុជានិង សាធារណរដ្ឋ កូរ៉េ ។ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បាន សំនូម​ពរផងដែរ ដល់រដ្ឋសភា កម្ពុជា ជួយការពារ វិនិយោគគិន មន្ត្រីជំនាញ សាធារណរដ្ឋ កូរ៉េ ជាង ៦០០០នាក់ ដែលស្នាក់ អាស្រ័យនៅកម្ពុជា អោយមានសុវត្ថិភាពល្អ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណ ជូនចំពោះ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន សាធារណរដ្ឋ កូរ៉េ ដែលក្នុងរយៈកាល កន្លងមក បានជួយ ឧបត្ថម្ភទាំងសំភារៈនិងថវិកា ជួយ កសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ បាន ជួយទទួលពលករ កម្ពុជា អោយទៅធ្វើការ នៅសាធារណរដ្ឋ កូរ៉េ បើយោងតាមទូរលេខ​ក្រ​សួង ការងារមកទល់ បច្ចុប្បន្ននេះ មានចំនួនជាង ៣៥០០នាក់។  ឯកឧត្តមក៏បាន ជម្រុញឲ្យ​សភា ក៏ដូចជារដ្ឋាភិបាល សាធារណរដ្ឋ កូរ៉េ ផ្សព្វផ្សាយ ពីសក្តានុពល សេដ្ឋកិច្ចកម្ពុជា ​ឲ្យ​វិនិយោគគិន សាធារណរដ្ឋកូរ៉េ មកបណ្តាក់ទុន រកស៊ីនៅកម្ពុជា លើវិស័យផ្សេងៗ ដើម្បីបង្កើត​ការងារ ជូនដល់ ប្រជាពលរដ្ឋ កម្ពុជានិង រួមចំណែកក្នុង ការ កាត់បន្ថយ ភាពក្រីក្រ។ ឯកឧត្តម​ក៏បានអបអរសាទរ ផងដែរ ចំពោះរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយ សម្តេច អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានចុះ អនុស្សា​រណៈ​ យោគយល់គ្នា ជាមួយលោកជំទាវ ប៉ាក់ គុណហៃប្រធានាធិបតី នៃសាធារណរដ្ឋ កូរ៉េ នា​ពេលកន្លងមក នៅក្នុងកំឡុង ពេលនៃដំណើរ ទស្សនៈកិច្ច របស់ សម្តេចតេជោនាយករដ្ឋ​មន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ សាធារណកូរ៉េ​នាពេល​កន្លងទៅថ្មីៗនេះ។