នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលសរុប នៃដំណើរការចុះបំពេញបេសកកម្ម ដើម្បីស្វែងយល់ ពីកិច្ច ប្រតិបត្តិការថវិកាហិរញ្ញវត្ថុ របស់អាជ្ញាធរជាតិអប្បារា អាជ្ញាធរខេត្ត អាជ្ញាធរអាកាសចរណ៍ស៊ីវិលខេត្តសៀមរាប ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។