ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការ បំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាជន __ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី២នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ការប្រតិបត្តិការចំណូល ចំណាយ របស់អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអាកាសចរស៊ីវិលខេត្តសៀមរាប
គណៈកម្មការទី២នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ការប្រតិបត្តិការចំណូល ចំណាយ របស់អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអាកាសចរស៊ីវិលខេត្តសៀមរាប
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (12/25/2014 4:29:18 PM )

គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រដ្ឋ ជាម យៀប ប្រធាន គណៈកម្មការ រួមដំណើរដោយ តំណាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង តំណាង អាជ្ញាធ រ​សវន​កម្ម​ជាតិ បានអញ្ជើញ ចុះសិក្សា ស្វែងយល់ ការប្រតិបត្តិការ ថវិកាជាតិ ពាក់ព័ន្ធលើ ចំណូល ចំណាយ របស់ អាជ្ញាធរអប្សរា អាជ្ញាធរខេត្ត សៀមរាប និង អាជ្ញាធរអាកាសចរ ស៊ីវិលសៀមរាប កាលពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅ​ខេត្ត​សៀមរាប ។
 

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមាន ប្រសាសន៍ថា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្មនៃ រដ្ឋសភា រួមជាមួយស្ថាប័ន ពាក់ព័ន្ធ ចុះមកខេត្តសៀមរាបនាពេលនេះក្នុងគោល បំណង សិក្សាស្វែងយល់​លើ ប្រតិបត្តិការថវិកា ជាតិពាក់ព័ន្ធ ការរកចំណូល និង ចំណាយរបស់ អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរ​អាកាសចរស៊ីវិល សៀមរាប ដើម្បីធ្វើឲ្យ ការអភិវឌ្ឍន៍ វិស័យទាំងនោះ មានតម្លាភាព មានការទទួល ខុសត្រូវខ្ពស់ រួមចំ​ណែក អភិវឌ្ឍន៍ ប្រទេស អោយមានការរីកចម្រើនឡើង។

ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយក អាជ្ញាធរអប្សរា បានមានប្រសាសន៍ ថារមណីយដ្ឋាន អង្គរដែលត្រូវ បានចុះ​បញ្ជី បេតិភណ្ឌពិភពលោក ស្ថិតនៅទីតាំងបី ផ្សេងៗគ្នា មានផ្ទៃដីសរុប៤០១គីឡូ ម៉ែត្រក្រឡា តាមព្រះរាជក្រិត្យ ​លេខ​០០១នសចុះ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤។ ហើយ តាមព្រះរាជក្រិត្យ ខាងលើនេះ តំបន់សៀមរាប​ អង្គរ ត្រូវចែកចេញ​ជា​​៥ប្រភេទ ទទួលកម្រិត ការពារខុសៗគ្នា។ តំបន់​ទាំងនោះរួមមាន ១-រមណីយដ្ឋានមានប្រាសាទ ២-តំបន់ឧទ្យាន​បុរាណ វិទ្យាត្រូវការពារ ៣-តំបន់​ទេស​ភាព​ វប្បធម៌ត្រូវការពារ ៤-តំបន់មានចំណុចសារៈសំខាន់ ផ្នែកបុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា ៥-តំបន់​បរិវេណអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច និងវប្បធម៌នៃ តំបន់សៀមរាបអង្គរ ។ ឯកឧត្តម បានបន្តរថា អាជ្ញាធរ​អប្សរា បានចំណូលពីការ ជួលដី សម្រាប់ធ្វើបុរីសណ្ឋាគារ និងការលក់សំបុត្រ ដែលប្រគល់អោយ ​ក្រុមហ៊ុន​​​សុខាអូតែល វិនិយោគគឺក្នុង ឆ្នាំ២០១៣ មានភ្ញៀវសរុប​២,០២១,៧១៥នាក់​ ទទួលបានចំណូល​ ៥៧,៦៨៧,៦៨០ដុល្លា និងក្នុងឆ្នាំ២០១៤ គិតត្រឹម១១ខែ មានភ្ញៀវ១,៨៣៦,៩១០នាក់ ទទួលបាន​ចំណូល ចំនួន ៥២,៩៤៥,៧០០ដុល្លា ហើយ​ថវិកាទាំងអស់ ត្រូវបានបង់ចូលថវិកាជាតិ។ ចំពោះការ​ចំណាយ អាជ្ញាធរអប្សរា បានជួសជុលកែលំអរ ប្រព័ន្ធ​បារាណ៍ អភិរក្សប្រាសាទ និងកសាងសហគមន៍ តំបន់ប្រាសាទ។

ដោយឡែក ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ក៏បានជម្រាបជូន គណៈ​ប្រតិភូ​​ថា ចាប់តាំងពី ឆ្នាំ២០០១មក ​គោលនយោបាយចំហ ជើងមេឃរបស់ រាជរដ្ឋា​ភិបាល កម្ពុជានីតិកាលទី២ នៃរដ្ឋសភាត្រូវ បានដាក់អោយ អនុវត្តន៍ លើខេត្តសៀមរាប ដូច្នេះជើងហោះហើរ ក៏មាន​ការកើនឡើងជាលំដាប់ បើប្រៀបធៀបរយៈពេល ​១៣​ឆ្នាំកន្លងមក គឺកើនឡើង៦ដង ពោលគឺឆ្នាំ២០០១ មាន ១០ជើងក្នុង១ថ្ងៃ មកដល់ឆ្នាំ២០១៤ មាន៦៥ជើង​ក្នុង​១ថ្ងៃ ហើយភ្ញៀវទេសចរណ៍ដែលធ្វើដំណើរ មកកាន់ ខេត្តសៀមរាប ក៏មានការកើនឡើងដែរ។ ដោយឡែកការអនុវត្តន៍ ​ចំណូលចំណាយ ថវិកាខេត្ត​ ឆ្នាំ២០១៣ ប្រមូលបាន ​៣១,៩៨៧,២២០,០០០រៀល ស្មើនឹង ១៥៧,៨៤%នៃផែនការ ហើយការ​ចំណាយ ថវិកាអស់ ចំនួន២៣,៩៩២,៥៣០,០០០រៀល ស្មើ៨៨,៨៧%នៃផែនការ ចំណាយ។ រីឯការអនុវត្ត​ ចំណូល​ ឆ្នាំ២០១៤ គិតត្រឹម១១ខែ ប្រមូលបាន ៣២,៨៦៦,២២០,០០០រៀល ស្មើនឹង១១៥,៦៨% នៃផែនការ។ ការ​អនុវត្តន៍ ចំណាយ ឆ្នាំ២០១៤អស់ ​២៩,​៦៦៦,៥៥០,០០០រៀល ស្មើនឹង ៩១,៦៦៩% នៃផែនការ។ ឯកឧត្ដម ​បាន​បញ្ជាក់ថា ការចំណាយគឺ ផ្ដោតលើការកសាង ​ហេដ្ឋារចនាសម្ព័ន្ធ ខេត្ត ផ្លូវថ្នល់ ផ្លូវលំ និង ស្តាប្រព័ន្ធ​បារាយណ៍​ រំដោះ​ទឹកជំនន់។

ពាក់ព័ន្ធនិង អាកាសចរស៊ីវិល សៀមរាប ឯកឧត្តម សយ សុខាន់ អនុរដ្ឋលេខាធិការ អាកាស​ចរណ៍​ស៊ីវិល បានជម្រាបជូន គណៈប្រតិភូថា អាកាសចរណ៍សីវិល ខេត្តសៀមរាប មានក្រុមហ៊ុន អាកាសចរណ៍​ក្នុងស្រុក ចំនួន០៦ និងក្រុមហ៊ុន អន្តរជាតិ ចំនួន២៨ ក្រុមហ៊ុន ហើយ ជើងហោះហើរ មានចំនួនប្រមាណ​ ១៨០ទៅ ២០០ជើង ក្នុងមួយថ្ងៃ និងដឹកជញ្ជូនអ្នកដំណើរ សរុបបាន៤,៨២០,៦៩៩ នាក់ ប្រមូលចំណូល បានក្នុង ឆ្នាំ២០១៣ ២០,៤១៥,៩១៩ ដុល្លា និង ឆ្នាំ២០១៤ គិតត្រឹម១១ខែ បាន ២៤,១៩៦,១១៥ដុល្លា។ ឯកឧត្តម បន្តថា ថវិកាចំណូល ដែលទទួលបាន គឺបានប្រើចំណាយ លើប្រាក់បៀវត្សមន្រី្ត បុគ្គលិក និង​កែលំអរ​​ ព្រលាន​យន្តហោះ និងទិញសំភារៈផ្សេងៗ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានកោតសរសើរ និងវាយតំម្លៃខ្ពស់ ជូនថ្នាក់ដឹកនាំ អាជ្ញាធរអប្សរា អាជ្ញាធរ​ខេត្ត និង អាជ្ញាធរអាកាចរណ៍ ស៊ីវិលសៀមរាប ដែលបានរួមចំណែក ​ជួយ​ប្រមូល ចំណូលថវិកាជាតិ​ ដើម្បីយកមកធ្វើការ​កសាង​​អភិវឌ្ឍន៍ ប្រទេស អោយមាន ការរីកចម្រើនឡើង។