សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/25/2024 1:39:53 AM )
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វេង សាខុន និងឯកឧត្តម គង់ បណ្តូល សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
 
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយលេខាធិការដ្ឋានអាយប៉ា អង្គការស្បៀង និងកសិកម្ម (FAO) និងវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IISD) ដើម្បីតាមដានការអនុវត្តន៍នៃសេចក្តីសម្រេចស្តីពី “ការជំរុញការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” ដែលបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៤ កាលពីឆ្នាំ២០២៣ កន្លងទៅ។ សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងរបស់សភា​ និងរៀបចំក្របខ័ណ្ឌសម្រាប់ការអនុវត្តន៍របស់សភាលើគោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ ដោយក្របខ័ណ្ឌសម្រាប់ការអនុវត្តន៍នេះ ត្រូវបានយកមកពិភាក្សា និងអនុម័ត នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នាពេលខាងមុខ​ ៕