នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញផ្នែកច្បាប់នៃរដ្ឋសភាបារាំង ព្រមទាំងមន្រ្តីជំនាញនៃមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីពិភាក្សាអំពីការរៀបចំនីតិវិធីនៃការតាក់តែងសេចក្ដីស្នើច្បាប់។