សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភានិយាយភាសាបារាំង ថ្ងៃទី១០ និងទី១១ ខែមេសា ឆ្នាំ២០២៤
កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភានិយាយភាសាបារាំង ថ្ងៃទី១០ និងទី១១ ខែមេសា ឆ្នាំ២០២៤
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/10/2024 6:37:15 AM )
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅក្រុងហ្លួងប្រាបាង​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូនៃក្រុមរដ្ឋសភាជាតិកម្ពុជា APF រួមមាន៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ លេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន បានចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាននៃសភានិយាយភាសាបារាំង (APF) ដោយមានសមាជិក សមាជិកាពីក្រុមសភាជាតិដែលជាសមាជិក APF អង្គការអន្តរជាតិក្នុងតំបន់ អគ្គលេខាធិការដ្ឋាន APF​ និងមន្រ្តីជំនួយការ ចូលរួមចំនួនប្រមាណ៥០នាក់។
 
ឯកឧត្តមបានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាមុនវិបត្តិកូវីដ១៩ និងគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២១-២០២៣ ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ វិស័យសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងទទួលបានកំណើនប្រមាណ ៦,៦%​ នាឆ្នាំ២០២៤ ផ្អែកលើវិស័យសំខាន់ៗ ដូចជា៖ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យ​សេវាកម្ម(ទេសចរណ៍)។
 
ឯកឧត្តមក៏បានបញ្ជាក់អំពីការងារបរិស្ថានដែលក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តភាពស្អាត ដោយផ្តោតសំខាន់លើ ១. ភាពស្អាតលើផ្ទៃដី លើផ្ទៃមេឃ និងលើផ្ទៃទឹក ២. ភាពបៃតង និង ៣. ចីរភាព។