សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » «ស្រ្តីមានសិទ្ធិពេញលេញនៅក្នុងការសម្រេចចិត្តលើរូបរាងកាយរបស់ខ្លួនឯង» នេះជាអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD ហៅកាត់ថា IPCI នៅទីក្រុងអូស្លូ
«ស្រ្តីមានសិទ្ធិពេញលេញនៅក្នុងការសម្រេចចិត្តលើរូបរាងកាយរបស់ខ្លួនឯង» នេះជាអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD ហៅកាត់ថា IPCI នៅទីក្រុងអូស្លូ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (4/10/2024 6:34:28 AM )
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងអូស្លូ ប្រទេសណ័រវេស លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រួមដំណើរដោយ លោកជំទាវ គង់ សាឡន សមាជិកាគណៈកម្មការទី១០ បានចូលរួមនៅក្នុងពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD (ICPD PoA) ហៅកាត់ថា IPCI ដែលមានការចូលរួមពីសមាជិកសភាលើសកលលោកប្រមាណជាង៣០០នាក់ មកពី១២០ប្រទេសលើសកលលោក។ សន្និសីទនេះ ទទួលបានការគាំទ្រថវិកាដោយ អង្គការសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) វេទិកាសភាអឺរ៉ុបស្តីពីសិទ្ធិបន្តពូជ​ និងសិទ្ធិផ្លូវភេទ (EPF) និងអង្គការ Sex og Politikk។
 
ICPD PoA ដែលមានន័យពេញថា កម្មវិធីសកម្មភាព ស្តីពីសន្និសីទអន្តរជាតិអំពីប្រជាជន​ និងការអភិវឌ្ឍ ដែលបានអនុម័តនៅទីក្រុង Cairo ប្រទេសអេហ្ស៉ីប​ កាលពីឆ្នាំ១៩៩៤ គឺជាលិខិតតុបករណ៍អន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រនិងថានៈរបស់ស្ត្រីនៅក្នុងសង្គម ទាក់ទងទៅនឹងសិទ្ធិនិងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ(SRHR) ហើយត្រូវបានពិភពលោកទទួលស្គាល់ថា គឺជាគោលការណ៍គ្រឹះនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
 
សន្និសីទសភាអន្តរជាតិនាថ្ងៃនេះ មានគោលបំណងពិនិត្យនិងពិភាក្សាទៅលើការតាមដានការអនុវត្តការប្តេជ្ញាចិត្តជាសកលកាលពី៣០ឆ្នាំមុន ក្នុងការសម្រេចបាន សូន្យ៣ គឺ (១)សូន្យ មរណភាពមាតាដែលអាចការពារបាន (២)សូន្យ ផែនការគ្រួសារដែលមិនបានឆ្លើយតប (៣)សូន្យ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តី និងក្មេងស្រី ត្រឹមឆ្នាំ២០៣០។
 
នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ សភាពិភពលោកក៏ត្រូវក្រឡេកមើលទៅលើបញ្ហាប្រឈមដែលកំពុងកើតឡើង រួមមាន ការផ្ទុះឡើងនូវជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធ បរិវត្តកម្មឌីជីថល និងវិបត្តិនានាដែលកំពុងកើតឡើង។ ដូចអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិសភាកន្លងមក ស្លាប់​ ឬរស់ គឺជាការសម្រេចចិត្តរបស់អ្នកនយោបាយ សកម្មភាពសភាក្នុងថ្ងៃនេះនឹងជះឥទ្ធិពលទៅថ្ងៃអនាគត ដូច្នេះសមាជិកសភាមានតួនាទីនៅក្នុងការកៀរគរធនធាន និងបង្កើតបរិយាកាសគោលនយោបាយអំណោយផលដល់ការទទួលបានពេញលេញនូវសិទ្ធិនិងសុខភាពបន្តពូជ​ និងផ្លូវភេទ(SRHR)របស់ស្រ្តី​ និងក្មេងស្រី។