សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីវឌ្ឍនភាពកាងារផែនការសកម្មភាព និងលទ្ធផលផែនការយុទ្ធសាស្រ្តរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីវឌ្ឍនភាពកាងារផែនការសកម្មភាព និងលទ្ធផលផែនការយុទ្ធសាស្រ្តរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/7/2024 1:49:34 AM )
នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។

កិច្ចជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឡើងនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដូចជា អនុវត្តន៍ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការគ្រប់គ្រង អភិវឌ្ឍន៍ និងអនុវត្តន៍អនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ការព្យាករអាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយផ្នែកពាក់ព័ន្ធជាដើម ដើម្បីធានាបាននូវសន្តិសុខទឹក ព្រមទាំងចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាមួយនឹងលទ្ធផលដែលក្រសួងសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយបន្ត ជាពិសេសក្នុងបរិបទ​ដែលពិភពលោកកំពុងប្រឈមជាមួយការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឱ្យមានការផ្លាស់ប្តូរនូវរបបទឹកភ្លៀង រួមជាមួយការប្រែប្រួលយ៉ាងឆាប់រហ័សនៃគម្របដី បានធ្វើឱ្យប៉ះពាល់ដល់រំហូរទឹកនៅផ្នែកខាងលើនៃអាងទន្លេ ឬអាងស្ទឹង ព្រមទាំងបង្កឱ្យមានទឹកជំនន់ និងរាំងស្ងួតជាញឹកញាប់ ដែលកម្ពុជាបាននឹងកំពុងជួបប្រទះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជូនគណៈកម្មការជំនាញនៃរដ្ឋសភាពីផែនការសកម្មភាព និងគោលនយោបាយអាទិភាពចំនួន៦ របស់ក្រសួងផងដែរ ១.ពង្រឹងវិធានការការពារ ទប់ស្កាត់ និងអភិរក្សធនធានទឹក ២.បន្តអភិវឌ្ឍ និងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសំណង់សិល្បការទឹក ៣.បន្តស្តារ ជួសជុល និងថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំ ៤.បន្តជំរុញលើកទឹកចិត្តឱ្យប្រជាកសិករស្ម័គ្រចិត្តចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមគ្រប់ប្រព័ន្ធធារាសាស្ត្រ ក្នុងមូលដ្ឋានរបស់ខ្លួន ៥.បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានជលសាស្ត្រ ឧតុនិយម ព្យាករអាកាសធាតុ និងផ្តល់ព័ត៌មានធាតុអាកាសបានមុនហេតុការណ៍ និង៦.ការគិតគូអំពីសុខភាពទន្លេ ដោយធ្វើយ៉ាងណាគិតគូអំពីការសាងសង់ច្រាំងទន្លេ គិតពីរំហូរទឹក និងគុណភាពទឹកទន្លេ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់រដ្ឋសភា សូមបន្តជួយអន្តរាគមន៍ គាំទ្រ ជំរុញក្នុងការបង្កើនថវិកា សម្រាប់ការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមខាងលើ និងឆ្លើយតបទៅនឹងតម្រូវ​ការជាក់ស្តែងនៃការអភិវឌ្ឍសង្គមជាតិ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម ដែលបានរួមចំណែក យ៉ាងធំធេង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន