សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/6/2024 12:41:31 AM )
នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដើម្បីសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភារួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមប្រធានគណៈកម្មការទី៥ ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ ជាមួយក្រសួងព័ត៌មាន ជាយុទ្ធសាស្រ្តទៅថ្ងៃអនាគត ដោយធ្វើយ៉ាងណាអោយយុទ្ធសាស្ត្រព័ត៌មាន មានប្រសិទ្ធិភាព និងគុណភាពព័ត៌មានសម្រាប់ប្រជាជាតិកម្ពុជា។ ឯកឧត្តម ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា កិច្ចពិភាក្សានាឱកាសនេះ ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងគុណភាពព័ត៌មាន និងលំហូរព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងនូវវឌ្ឍនភាព និងសមិទ្ធផលការងារដែលអង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន សម្រេចបានកន្លងមក ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រយៈពេលជាង៥ខែកន្លងមកនេះ ដោយក្នុងនោះក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យច្បាស់លាស់ ពិសេសបានដាក់ចុះនូវការដ្ឋានកំណែទម្រង់នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការ​ងារ​សំខាន់ៗឱ្យចំទិសដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំ ជាក្រសួងគន្លឹះលើវិស័យព័ត៌មាន។ ជាទិសដៅយុទ្ធសាស្រ្តលើការគ្រប់គ្រងស្ថាប័ន និងការងារកែទម្រង់ស្ថាប័នក្រសួងព័ត៌មាន ត្រូវធ្វើឱ្យបានស៊ីជម្រៅ ហើយត្រូវតែជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមាន បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធផល ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ។ ដូច្នេះ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មានបានដាក់ចុះនូវបទដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាព ត្រូវផ្ដល់ការលើកទឹកចិត្ត។   ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានបាន និងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មានដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាននឹងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន ពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និងជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មានរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍក្រសួងព័ត៌មាន ក្នុងរយៈពេល២៥ឆ្នាំ ក្នុងនោះរួមមាន ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅឌីជីថល ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការកសាងមូលដ្ឋានគតិយុត្តិ និងពង្រឹងការអនុវត្តច្បាប់។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញផងដែរអំពីផែនការការងាររយៈពេលខ្លី មធ្យម និងរយៈពេលវែង សំដៅធ្វើឱ្យស្ថាប័នក្រសួងព័ត៌មាន និងវិស័យព័ត៌មានកាន់តែរឹងមាំ។ លើសពីនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបន្ថែមទៀតផងដែរថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដើម្បីរក្សានូវប្រសិទ្ធភាព និងគុណភាពការងារព័ត៌មាន ក្រសួងបានកំពុងអនុវត្តការងារផ្អែកលើអភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន” និងកំណត់ទិសដៅជាយុទ្ធសាស្ត្រចំនួន៥គឺ (១)ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប (២)ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ (៣)ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈសារព័ត៌មាន (៤)ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហូរព័ត៌មាន និង(៦)ការបង្កើនភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាព។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះដែរ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន រួមទាំងសមាជិក សមាជិកា គណៈកម្មការផ្សេងៗ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេលជាង៥ខែ សម្រាប់រាជរដ្ឋាភិបាលអាណិត្តទី៧ ហើយបានដាក់ចេញនូវទិសដៅដើម្បីពង្រឹងកិច្ចការងារព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន