សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/6/2024 12:41:10 AM )
នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមរដ្ឋសភា (គណៈកម្មការទី៣)

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានជំរុញអនុវត្តវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាកសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង និងនិរន្តរភាព សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្នុងកម្មវិធី​គោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ក៏ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១-លើកស្ទួយនិងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២-ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង(៣) អភិវឌ្ឍន៍​សហគមន៍កសិកម្មទំនើប។ នៅពេលបច្ចុប្បន្ន ក្រសួងក៏បានយកចិត្តទុកដាក់ធ្វើការដោះស្រាយរាល់ការលំបាករបស់ប្រជាកសិករយើង ដោយខិតខំស្វែងរក​ទីផ្សាដើម្បីជំរុញកសិផលរបស់ប្អូនឱ្យមានតំលៃខ្ពស់ ជាពិសេសបានតាមដានការវិវឌ្ឍថ្លៃកសិផលទីផ្សាក្នុង និងក្រៅប្រទេសធ្វើយ៉ាងណារក្សាសន្តិសុខស្បៀង និងស្ថេរភាពតម្លៃស្រូវ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានបង្កើតឲ្យមានសមាសភាពក្រុមការងារចម្រុះ សម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធសំខាន់ៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសម្របសម្រួលការអនុវត្តកម្មវិធីនេះ ដោយត្រូវតាមដានការវិវឌ្ឍផ្នែកសិផលទីផ្សារក្នុង និងក្រៅប្រទេស ដើម្បីកំណត់មុខសញ្ញាកសិផលដែលអាចប្រឈមនឹងបញ្ហាបម្រែ​បម្រួលថ្លៃ វិភាគពីផលវិបាកនៃការប្រែប្រួលថ្លៃចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ក្នុងប្រទេស រួចស្នើសុំការធ្វើអន្តរាគមន៍លើកសិផលនោះទៅប្រធានគណៈកម្មា-​ធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងក៏មានវិធានសំខាន់ៗក្នុងការពង្រឹងសហគមន៍នេសាទឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ធភាពពង្រឹងការការពារ និងការអភិរក្សធនធានជលផលដោយប្រើកម្លាំងមន្ត្រីជំនាញជលផលកម្លាំកងរាជអាវុធហត្ថ នគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងសហគមន៍នេសាទដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ កំណត់នូវឧបករណ៍នេសាទ និងលទ្ធភាព នៃការនេសាទ ដែលអាចធានាបាននូវនិរន្តរភាពផលចាប់ និងពង្រឹងការគ្រប់គ្រងការធ្វើនេសាទប្រកប​ដោយប្រសិទ្ធភាពធ្វើការផ្សព្វផ្សាយដល់មហាជនឱ្យចូលរួម និងគាំទ្រនូវសកម្មភាព និងវិធានការរបស់មន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ ព្រមទាំងបន្តលើកទឹកចិត្ត និងចលនាប្រជានេសាទ និងប្រជាពលរដ្ឋ ឱ្យចូលរួមលែងប្រភេទសត្វកំពុងរងគ្រោះថ្នាក់ និងត្រីមេពូជ ជំរុញកសិដ្ឋានអនុវត្តវារីវប្បកម្មល្អជំរុញការចិញ្ចឹមត្រីបង្កើតបណ្ដុំវារីវប្បករធ្វើផែនការវារីវប្បកម្មច្បាស់លាស់ និងការផលិតកូនត្រីពូជដែលមានគុណភាពល្អជំរុញការកែច្នៃ និងការត្រួតពិនិត្យគុណភាពសុវត្ថិភាពផលផលិតផលជលផល ដើម្បីសុខភាពសាធារណៈ និងសម្រាប់នាំចេញ បង្កើនការស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រជលផលដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងធនធានជលផល បន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍក្នុងការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានភាពរីកចម្រើនដូចបណ្តាប្រទេសដទៃ។

ក្រោយពីបានស្តាប់នៅការរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តនៅគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា អោយទទួលបានជោគជ័យលើវិស័យកសិកម្មដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន