សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តម ឈាង វុន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ឈាង វុន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/22/2024 12:00:07 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ថៃ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម Cherdkiar ATTHAKOR ឯកអគ្គរាជទូត នៃព្រះរាជាណា- ចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ និងមន្ត្រីជំនួយការ នៃអគ្គលេខាធិការដ្ឋាន- រដ្ឋសភាមួយចំនួនផងដែរ។

ឯកឧត្តម Cherdkiar ATTHAKOR ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តម ឈាង វុន ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសមនៅពេលនេះ និងថា ចាប់តាំងពីពេលដែល ឯកឧត្តម កាន់តំណែងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកទល់ពេលនេះ មានរយៈពេលប្រាំខែមកហើយ និងនៅពេលចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ ឯកឧត្តមឯកអគ្គរាជទូតថៃបានជួប ឯកឧត្តម ឈាង វុន ម្តងរួចមកហើយ នៅអង្គរសង្ក្រាន្ត នៅអង្គរវត្តនាខេត្តសៀមរាប និងមានទំនាក់ទំនងល្អជាមួយគ្នាចាប់តាំងពីពេលនោះរហូតមកទល់សព្វថ្ងៃ។

ឯកឧត្តម បានរំលឹកឡើងវិញផងដែរថា ឯកឧត្តម ធ្លាប់មកប្រទេសកម្ពុជាតាំងពី២៩ឆ្នាំមុន តាំងពីពេលដែលប្រទេសកម្ពុជាមិនទាន់មាន ការរីកចម្រើននោះទេ។ នៅពេលនេះ ឯកឧត្តម សូមវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបានបង្ហាញនូវក្ដីសង្ឃឹមថា នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែង កសាងនូវទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ជាបន្តទៀត។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ដែលបានមកជួបពិភាក្សាការងារ ជាមួយឯកឧត្ដម និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ នាពេលនេះ។ ឯកឧត្តម បានសង្កេតឃើញថា ក្រោមការដឹកនាំរបស់ ឯកឧត្តម​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ភាគី ទាំងពីរបានកសាងបាននូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ មានភាពល្អប្រសើរជាមួយគ្នាទៅវិញទៅមក។ពិសេសកាលពីពេលថ្មីៗកន្លងមកនេះ ភាពគីទាំងពីរ បានឯកភាពអោយមានកិច្ចសហប្រតិបត្តិការលើបញ្ហាពលករកម្ពុជាចំណាកស្រុក ខុសច្បាប់ អោយអាចបំពេញការងារនៅក្នុងប្រទេសថៃ ដោយស្របច្បាប់។

ឯកឧត្តម ឈាង វុន បញ្ជាក់ថា រូបឯកឧត្ដមផ្ទាល់ ធ្លាប់បានចុះទៅសួរសុខទុក្ខពលករកម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយឯកឧត្ដមក៏បានជួបពិភាក្សាជាមួយអាជ្ញាធរថ្នាក់ដឹកនាំថៃ និងបានស្នើសុំ អោយជួយគាំពារពលករកម្ពុជា ដែលចំណាកស្រុកមិន- ស្របច្បាប់ អោយទៅជាស្របច្បាប់ផង។

ជាមួយនឹងការជូនពរជ័យជូនចំពោះ ឯកឧត្តម Cherdkiar ATTHAKOR ឯកអគ្គរាជទូតថៃបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ ឯកឧត្តម ឈាង វុន ក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ សម្រាប់ការដោះស្រាយបញ្ហាប្រឈមនានារបស់ ពលករ ក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែននៃប្រទេសទាំងពីរផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន