សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/18/2024 1:10:33 AM )

យោងតាមការប្រគល់ភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដល់គណៈកម្មការជំនាញចំនួនបី នៃរដ្ឋសភា រួមមាន គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ត្រូវធ្វើការសហការគ្នា ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ បន្ទាប់មក ត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ក្រោយពីបានទទួលភារកិច្ចខាងលើនេះហើយ គណៈកម្មការនីមួយៗ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការរៀងៗខ្លួន ជាបន្តបន្ទាប់។ ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ អន្តរគណៈកម្មការនៃរដ្ឋសភាទាំងបី គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ក៏បានជួបប្រជុំគ្នានៅវិមានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ជាមួយគ្នាបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំនាពេលនេះ អន្តរគណ:កម្មការទាំងបី នៃរដ្ឋសភា បានបន្តធ្វើការពិនិត្យទៅលើទម្រង់ច្បាប់ ខ្លឹមសារ អក្ខរាវិរុទ្ធ និងបានធ្វើ- ការកត់សម្គាល់ទៅលើរាល់ចំណុចដែលនៅមិនទាន់យល់ច្បាស់លាស់ សម្រាប់ទុកសាកសួរទៅតំណាងរាជរដ្ឋាភិបាលអោយជួយពន្យល់ បកស្រាយ នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខឆាប់ៗនេះ មុននឹងសម្រេចបញ្ជូនសេចក្តីព្រាងក្រមបរិស្ថាន និង ធនធានធម្មជាតិនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន