សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ចប់អាណត្តិ នៃសាធារណរដ្ឋកូរ៉េ ចូលសម្ដែងការគួរសម និងជម្រាបលា
សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ចប់អាណត្តិ នៃសាធារណរដ្ឋកូរ៉េ ចូលសម្ដែងការគួរសម និងជម្រាបលា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/2/2014 1:48:11 AM )

សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន    ប្រធាន- រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាតឲ្យ​ ឯកឧត្តម គីម ហានស៊ូ(H.E Mr. Kim Han Soo ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃ សាធារណរដ្ឋកូរ៉េ  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ចូលសម្ដែងការគួរសម និងជម្រាបលា នាព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា។

 

នៅក្នុងជំនួប ឯកឧត្តម គីម ហានស៊ូ ឯកអគ្គរដ្ឋទូត កូរ៉េ បានមានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំ ៩ខែ នៅកម្ពុជា​ ឯកឧត្ដមមាន  អនុស្សាវរីយ៍ល្អៗ ជាច្រើន ពិសេសក្រៅពី វិស័យការទូត​ក៏នៅ មានវិស័យ ជាច្រើនទៀត ​ដែលឯកឧត្ដម​បាន​​​រួម​ចំណែក​ជម្រុញ អោយទំនាក់ទំនង ប្រទេសទាំង២ កាន់តែត្រូវបាន ពង្រឹងពង្រីក ខ្លាំងក្លា​ឡើងថែមទៀត។  ​ឯក​ឧត្តម បានបន្ត ថាកូរ៉េ បានយកចិត្តទុកដាក់ ក្នុងការ សហប្រត្តិបត្តិការ ជាមួយកម្ពុជា និងចាប់អារម្មណ៍​ជាខ្លាំង ជាមួយ​កម្ពុជា ទាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនដែរ ​ដោយវិនិយោគិនកូរ៉េ ​មានការពេញចិត្តជាខ្លាំង ក្នុងការ​ដាក់​ទុន​វិនិយោគ នៅ ប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសទាំងពីរ កម្ពុជា កូរ៉េ នឹង​ក្លាយជាមិត្តដ៏ជិតស្និទ្ធ នៅក្នុងពិភពលោក។

 

ជាការឆ្លើយតប សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា  រយៈពេល១៨ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនង ការទូត​គ្នាឡើង​វិញ រវាងកម្ពុជា កូរ៉េ ប្រទេសទាំង២ បានអភិវឌ្ឍន៍ ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិ​ការ​ ជាដៃគូ​បាន​យ៉ាង​ល្អ លើគ្រប់វិស័យ។ សម្ដេចបានមានប្រសាសន៍ទៀតថា ក្នុងនាមរដ្ឋសភា​ សម្ដេចសូមវាយតំលៃខ្ពស់ ចំពោះជោគជ័យ​ដ៏ត្រចះត្រចង់ នៃអណត្តិការទូត របស់ឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែលបាននាំមកនូវលទ្ធផល ជាវិជ្ជមាន​ ជាច្រើន​សំរាប់ប្រជាជន​ និងប្រទេសទាំង២ កម្ពុជា កូរ៉េ។

 

សម្ដេច ក៏បានអរគុណចំពោះ កូរ៉េ ដែលបានផ្ដល់ជំនួយអភិវឌ្ឍន៍ គ្រប់យ៉ាងសំរាប់កម្ពុជា។ សម្ដេច បន្ថែម​ថា​ កូរ៉េ​ជាទីផ្សារការងារ ដ៏ធំរបស់ពលករ កម្ពុជា។ ភ្ជាប់នឹងបញ្ហានេះ សម្ដេចប្រធានរដ្ឋសភា បាន ស្នើសុំ កូរ៉េ ជួយផ្ដល់លក្ខខ័ណ្ឌ ​ការងា​រ​ល្អៗ​​ ឲ្យ​ពលករ​កម្ពុជា ​​ទាំងអស់សូមអោយ ទទួលបានការ​ការពារ ពីសមត្ថកិច្ចរបស់ កូរ៉េ ផង។

 

 

តាមរយៈ ​ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្ដេច​​ប្រធាន​​​រដ្ឋសភា ​ក៏បានផ្ដាំ​ផ្ញើរ​ការសួរសុខទុក្ខ ជូនចំពោះ  ឯកឧត្តម គីម ចាងហា ជាប្រធានសភា កូរ៉េ។ សម្ដេច បានបន្ថែមថា រដ្ឋសភា​កម្ពុជា មាន​បំណង​ពង្រីក​ កិច្ចសហប្រតិបត្តិការ ជាមួយ​សភាកូរ៉េ​ ឲ្យកាន់តែស៊ីជម្រៅ ថែមទៀត។ ជាចុងក្រោយ សម្ដេចបាន​បង្ហាញជំនឿថា​ ទោះបីជា ឯកឧត្តមអគ្គរដ្ឋទូត ​បញ្ចប់​បេសក​កម្ម ​នៅកម្ពុជា ហើយទៅបម្រើការងារ នៅស្ថាប័នណាក្ដី​ សម្ដេចសង្ឃឹមថាឯកឧត្ដម នឹងនៅតែ​បន្ត​កិច្ចទំនាក់ទំនង​ ល្អ​ជាមួយនឹង ប្រទេសកម្ពុជា ជាបន្តទៀត៕