សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា រៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥
រដ្ឋសភា រៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/26/2014 2:03:18 AM )

នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលា ដើម្បីស្វែងយល់ពី យុទ្ធសាស្ត្រការកសាង គោល- នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំសេចក្តី- ព្រាងច្បាប់ស្តីពីហិរញ្ញ​វត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ រយៈពេល១ព្រឹក នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា- ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និង ឯកឧត្តម បណ្ឌិត ងួន ញ៉ិលអនុប្រធានទី២ នៃរដ្ឋសភា

 

អញ្ជើញចូលរួម ក្នុងសិក្ខាសាលានេះ រូមមាន សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាង រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរ សវនកម្មជាតិ ធនាគារពិភពលោក (World Bank) មូលនិធិ រូបិយវត្ថុ អន្តរ​ជាតិ (IMF) ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) កម្មវិធី អភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) អង្គការ សង្គមស៊ីវិល និង មន្ត្រីអគ្គលេខាធិការដ្ឋាន រដ្ឋសភា មួយចំនួន។

 

វេទិកា ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល និង ភាគីពាក់ព័ន្ធ ដ៏ទៃទៀត បានជជែកពិភាក្សា ផ្លាស់ប្តូរទស្សនៈ ​យោបល់ និង បទពិសោធន៍ លើកម្មវិធីគោល- នយោបាយ និងការងារបច្ចេកទេស ក៏ដូចជាស្វែងរក ធាតុចូលសំខាន់ សម្រាប់រួមចំណែក ដល់ការលើក- កម្ពស់ នឹងយល់ដឹងឲ្យកាន់តែច្បាស់ លើការងារ កសាង ក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច នឹង គោលនយោបាយហិរញ្ញវត្ថុ សាធារណៈ ក្នុងការ រៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៥។