សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាពិនិត្យអោយយោបល់លើបទអន្តរាគមន៍ប្រធានអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខASEAN និងAIPA
រដ្ឋសភាកម្ពុជាពិនិត្យអោយយោបល់លើបទអន្តរាគមន៍ប្រធានអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខASEAN និងAIPA
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/23/2020 1:37:56 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុម រដ្ឋសភាជាតិអាយប៉ា-កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ លើសេចក្តី ព្រាងបទអន្តរាគមន៍របស់ប្រធានប្តូរវេនអាយប៉ាលើកទី៤១ ដែលគ្រោងថ្លែងក្នុងកិច្ចប្រជុំទល់មុខ អាស៊ាន និងអាយប៉ា។

សភាប្រទេសវៀតណាមជាប្រធានAIPA លើកទី៤១ នៅឆ្នាំ២០២០នេះ។ ជាប្រធាន AIPA លើកទី៤១ លោកជំទាវ តុង ធីហ្វុង ប្រធាន រដ្ឋសភាវៀតណាម ត្រូវចូលរួមកិច្ចប្រជុំទល់មុខអាស៊ាន និងអាយប៉ា នាពេលខាងមុខនេះ។ បទអន្តរាគមន៍របស់លោកជំទាវ បានដាក់ ឲ្យមានការចូលរួមមតិយោបល់ពីសមាជិកអាយប៉ា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើដល់សមាជិក សមាជិការដ្ឋសភា ផ្តល់យោបល់លើសេចក្តីព្រាងបទអន្តរាគមន៍នោះ ឈរលើផលប្រយោជន៍រួម ពិសេសផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។ សមាជិករដ្ឋសភា បានផ្តល់មតិយោបល់ពាក់ព័ន្ធនឹងវិស័យ សន្តិសុខ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ COVID-19 ដែលតម្រូវឲ្យអាស៊ាន និងអាយប៉ា រួមគ្នាដោះស្រាយយ៉ាងណាដើម្បីអោយមានភាពប្រសើរឡើងនៅក្នុងប្រទេស និងតំបន់។

មតិយោបល់របស់សមាជិករដ្ឋសភានៅពេលនេះ នឹងដាក់ជូន លោកជំទាវ កិតិ្តសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយ លោកជំទាវ តុង ធីហ្វុង នាពេលខាងមុខនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន