សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតប្រទេសគុយបាសរសើរកម្ពុជាដែលបានប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ មានប្រសិទ្ធភាពខ្ពស់
ឯកអគ្គរដ្ឋទូតប្រទេសគុយបាសរសើរកម្ពុជាដែលបានប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ មានប្រសិទ្ធភាពខ្ពស់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/21/2020 12:13:17 AM )

លោកជំទាវ Liuka Rodriguez Barrios ឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំយ៉ាងមុះមុត ប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នៅវិមាន រដ្ឋសភា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជាប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំឡើង។

លោកជំទាវ Liuka Rodriguez Barrios បានពាំនាំនូវលិខិតអបអរសាទរ ចំណងការទូត៦០ឆ្នាំ នៃប្រទេសកម្ពុជា និងគុយបា ពីថ្នាក់ដឹកនាំគុយបា ជូនចំពោះថ្នាក់ដឹកនាំកម្ពុជាផងដែរ។ លោកជំទាវ បានគូសបញ្ជាក់ថា ខួបលើកទី៦០ ទំនាក់ទំនងមិត្តភាពប្រទេស គុយបា កម្ពុជា កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំគុយបា បានគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទៅចូលរួមពិធីរំលឹកខួបនោះ តែកម្មវិធីនេះ បានអាក់ខានទៅវិញ ដោយសារបញ្ហាជំងឺកូវីដ១៩។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំគុយបា ដែលបានផ្ញើលិខិតជូនពរថ្នាក់ដឹកនាំកម្ពុជា។ ឯកឧត្តម សន្យាថា នឹងពាំនាំលិខិតនេះជូនដោយផ្ទាល់ដល់ថ្នាក់ដឹកនាំ។ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ រដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានគាំទ្រកម្ពុជាក្នុងការកសាងអភិវឌ្ឍន៍ប្រទេស តំាងពីដើម រហូតមក ពិសេសក្រោយពីកម្ពុជាចេញពីរបបខ្មែរក្រហមនោះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន