រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/19/2019 9:05:39 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា នឹងចូលរួមសិក្ខាសាលាលើកទី៨ ស្តីពីការពង្រឹងការត្រួតពិនិត្យសភាលើ ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលរដ្ឋសភាឡាវរៀបចំធ្វើនៅខេត្តលួងប្រាបាង នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

សិក្ខាសាលាស្តីពីការពង្រឹងការត្រួតពិនិត្យសភាលើហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល បានបង្កើតឡើងដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ គណៈកម្មការសេដ្ឋកិច្ចនៃសភាទាំង៤ប្រទេស បានផ្លាស់វេនគ្នា២ឆ្នាំម្តង រៀបចំសិក្ខាសាលានេះឡើង។

នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ជាមួយសមាជិកសមាជិកាក្នុងការត្រៀមលក្ខណៈទៅចូលរួមសិក្ខាសាលា នេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម នៃរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខាសាលា២ឆ្នាំ ម្តងនេះ ជាឱកាសល្អមួយ ដែលសភាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការរួមចំណែក ការពង្រឹងយន្តការត្រួតពិនិត្យសភាលើហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។ ហើយនៅរាល់កិច្ចប្រជុំមួយលើកៗ សភាប្រទេសទាំងបួន តែងតែធ្វើការ ត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងបួន ដើម្បីធ្វើយ៉ាងណាអោយកិច្ចសហប្រតិបត្តិការ ជាពិសេសលទ្ធផលសិក្ខាសាលាប្រចាំឆ្នាំ នីមួយៗ យកទៅអនុវត្តទទួលបានផ្លែផ្កាសម្រាប់ផលប្រយោជន៍ប្រទេសនីមួយៗ ឬសហគមន៍រួម។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានស្នើដល់សមាជិកទាំងអស់សិក្សាស្វែងយល់ពីការអនុវត្តច្បាប់នៅកម្ពុជា ដើម្បីយកទៅចែករំលែក និងលើក ឡើងអោយបានទូលំទូលាយនៅក្នុងសិក្ខាសាលានេះ។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ សភានៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ សិក្ខាសាលាលើកទី៧ ស្តីពីកាពង្រឹងការត្រួតពិនិត្យសភា លើហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន