សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងធនធានទឹក ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារកន្លងមក និងផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៦នៃរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងធនធានទឹក ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារកន្លងមក និងផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៦នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:06:37 AM )

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំសហការីមកកាន់ វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានគណៈកម្មការ អំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ ដែលក្រសួងធនធានទឹក និងឧតុនិយម ត្រូវអនុវត្តបន្ត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា។

ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍ទៀតថា កន្លងមករហូតដល់បច្ចុប្បន្ន ក៏ដូចជាទិសដៅដែលត្រូវអនុវត្តបន្ត ក្រសួងធនធានទឹក និងឧតុនិយម មានផែនការសកម្មភាព និងវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដែលមានដូចជា ការអនុវត្ត យុទ្ធសាស្ត្រពាងទឹក ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការព្យាករណ៍អាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយផ្នែកពាក់ព័ន្ធជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដែរថា ទន្ទឹមនឹងលទ្ធផលដែលក្រសួងសម្រេចបាន ក៏នៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយបន្តផងដែរ ដោយឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់រដ្ឋសភា សូមជួយអន្តរាគមន៍ គាំទ្រ ជំរុញក្នុងការបង្កើនថវិកា សម្រាប់ការងារស្រាវជ្រាវវិស័យធនធានទឹក និងឧតុនិយម ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំ ផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម ដែលបានរួមចំណែក យ៉ាងធំធេង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តមប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និង ផែនការសកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញសម្រាប់នីតិកាលទី៦នៃរដ្ឋសភា និងធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីកាន់តែសំខាន់ ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន