សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារទ្វេភាគី ជាមួយគណៈប្រតិភូសភាអឺរ៉ុប
គណៈកម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារទ្វេភាគី ជាមួយគណៈប្រតិភូសភាអឺរ៉ុប
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/30/2014 5:53:16 PM )

នៅព្រឹកវេលាម៉ោង ០៩:៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ គណៈប្រតិភូ នៃសមាជិកសភា​ សហ- គមន៍អឺរ៉ុប សម្រាប់កិច្ចការ ទំនាក់ទំនង ជាមួយ បណ្តាប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍ និងសមា- គម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដឹកនាំ ដោយ ឯកឧត្តម វែកន័រ ឡង់ជិន (WERNER LANGEN) បានអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគី​​​ ជាមួយ គណៈកម្មការ កិច្ចការបរទេស សហ- ប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា និងព្រឹទ្ធសភា ដឹកនាំ ដោយ​ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា

ឯកឧត្តម ឈាង វុន ក្នុងនាមគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវ​ការស្វាគមន៍ ទទួលរាក់ទាក់ គណៈប្រតិភូសមាជិកសភាសហគមន៍អឺរ៉ុប ដែល បានអញ្ជើញ​មក​ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ឯកឧត្តម វែកន័រ ឡង់ជិន (WERNER LANGEN) ប្រធានគណៈប្រតិភូ បានមាន​ប្រសាសន៍ថា គណៈប្រតិភូនេះ ជាក្រុមការងារមួយ សម្រាប់ពិនិត្យមើល និងទំនាក់ទំនងការងា​រ​ជាមួយ​ អន្តរសភាអាស៊ាន ហៅកាត់ថា (អាយប៉ា) កន្លងមក គណៈប្រតិភូ បានមើលឃើញថា កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើន និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយថា សភាសហគមន៍អឺរ៉ុប នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាបន្តទៀត និងបានស្នើសុំឲ្យបង្កើតក្រុមមិត្តភាព​ សភា​កម្ពុជា និងសហគមន៍អឺរ៉ុប។

សូមបញ្ជាក់ថា សភានៃសហគមន៍អឺរ៉ុប មានសមាជិកសរុបចំនួន ៧៦៦រូប តំណាងមក​ពី២៨ប្រទេស នៅក្នុងទ្វីបអឺរ៉ុប ដែលមានអាណត្តិរយៈពេល ៥ឆ្នាំ៕