សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជា ចូលរួមពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយ​អន្តរសភាអាស៊ាន
គណៈប្រតិភូសភាកម្ពុជា ចូលរួមពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយ​អន្តរសភាអាស៊ាន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:50:31 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំសមាជិកគណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មាធិការនយោបាយរបស់អន្តរសភាអាស៊ានអាយប៉ាលើកទី៣៧ នៅទីក្រុងណៃពិដោ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦នេះ។

សូមជម្រាបថា អន្តរសភាអាស៊ាន(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមា​ជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមាន១០ ប្រទេសគឺកម្ពុជា ប្រុយណេ ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ មហាសន្និបាតអន្តរសភាអាស៊ាន តែងតែប្រារព្ធធ្វើនៅរៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកបានផ្លាស់វេនគ្នាទទួលរៀបចំមហាសន្និបាត។ មហាសន្និបាតលើកទី៣៧ ប្រារព្ធធ្វើនៅ ប្រទេសមីយ៉ាន់ម៉ាពេលនេះ ក្រោមប្រធានបទថា “ភាពរស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់អាស៊ាន”។ កិច្ចប្រជុំគណៈកម្មាធិការ នយោបាយដែលបើកប្រជុំនៅថ្ងៃនេះ បានធ្វើឡើងបន្ទាប់មហាសន្និបាតប្រារព្ធពិធីបើកជាផ្លូវការកាលពីថ្ងៃទី៣០កញ្ញាម្សិល។

សមាសភាពគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ អន្តរសភាអាស៊ាននេះមាន ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ឯកឧត្តម ឈិត គឹមយាត ឯកឧត្តម កែវ ភីរម្យ និង ឯកឧត្តម ញ៉ែម ថ្ថាវី។ គណៈកម្មាធិការនយោបាយអាយប៉ា បានប្រជុំពិនិត្យសម្រេចលើ សេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ដូចជា សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីរបាយការណ៍កិច្ចប្រជុំ រវាងគណៈប្រតិភូអាយប៉ា និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននាជំនួបកំពូលអាស៊ានលើកទី២៨។ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី របាយការណ៍កិច្ចប្រជុំអ្នកនយោបាយអាយប៉ាលើកទី៨ នៅខេត្តលួងប្រាបាងប្រទេសឡាវ។ សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីដំណោះស្រាយភាពប្រឈមខាងក្នុងនិងខាងក្រៅ ការកំណែទម្រង់លទ្ធិ ប្រជាធិបតេយ្យ ការសម្រេចឲ្យបាននូវសន្តិភាព និងស្ថិរភាព តាមរយៈការប្រឹក្សា ការយល់ស្របគ្នា និងការចរចាជាដើម៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន