សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ាដោយសុវត្ថិភាព ក្នុងការចូលរួមមហាសន្និបាតអន្តរសភា​អាស៊ានលើកទី៣៧
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ាដោយសុវត្ថិភាព ក្នុងការចូលរួមមហាសន្និបាតអន្តរសភា​អាស៊ានលើកទី៣៧
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:46:50 PM )

គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវេលាម៉ោង៤ និង ៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៣៧ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។

មហាសន្និបាតលើកទី៣៧អន្តរសភាអាស៊ាននឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាស្អែកនេះដោយ​នៅក្នុងឱកាស​នោះ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន ក៏នឹងត្រូវឡើងមានប្រសាសន៍នៅក្នុងចំណោមថ្នាក់ដឹកនាំសភាបណ្តាប្រទេសសមាជិកអាយប៉ាទំាង១០ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ាផងដែរ។

 

ចំណែកគណៈប្រតិភូសភាកម្ពុជា ដែលអមដំណើរ សម្តេចប្រធានរដ្ឋសភា ចូលរួមមហាសន្និ​បាតអន្តរសភាអាស៊ានលើកទី៣៧ ដែលមានសមាជិក ព្រឹទ្ធសភា និងរដ្ឋសភានោះ ​នឹងត្រូវចូលរួមកិច្ចប្រជុំរបស់គណៈកម្មការនានារបស់អាយប៉ា ក្នុងនោះមានគណៈកម្មការន​យោបាយ សេដ្ឋ​កិច្ច សង្គម និងស្រ្តីជាដើម។

សូមជម្រាបថា អន្តរសភាអាស៊ាន(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមា​ជិក សមាគមប្រ​ជាជាតិអាស៊ីអាគ្នេយ៍ ដែលមាន១០ ប្រទេស។ មហាសន្និបាតអន្តរសភាអាស៊ាន តែង​តែប្រារព្ធធ្វើនៅរៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកបាន ផ្លាស់វេនគ្នាទទួលរៀបចំមហាសន្និបាត។មហាសន្និបាតលើកទី៣៧ ប្រារព្ធធ្វើនៅប្រទេសមីយ៉ាន់ម៉ាពេលនេះ ក្រោមប្រធានបទថា “ភាព​រស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់ អាស៊ាន”៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន