សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ហេង សំរិន គ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៧នៅសហព័ន្ធមីយ៉ាន់ម៉ា
សម្តេច ហេង សំរិន គ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៧នៅសហព័ន្ធមីយ៉ាន់ម៉ា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/13/2016 6:50:22 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រ កម្ពុជាចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៣៧ នៅសហព័ន្ធមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦នេះ។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមអាយប៉ាជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលត្រូវអមដំណើរសម្តេចប្រធានរដ្ឋសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៣៧នេះ។

កិច្ចប្រជុំនៅព្រឹកមិញនេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានអានសេចក្តីព្រាងសេចក្តីសម្រេចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ក្នុងការចាត់តំាងសមាជិកគណៈប្រតិភូសភាកម្ពុជា ចូលរួមតាមគណៈកម្មការនានានៅក្នុងមហាសន្និបាតអាយប៉ាលើកទី៣៧នេះ។

សូមជម្រាបថាអាយប៉ា(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានឈ្មោះពេញថា អន្តរសភាអាស៊ាន (The ASEAN Inter-Parliamentary Assembly)។ មហាសន្និបាតរបស់អាយប៉ា តែងតែធ្វើឡើងនៅរៀងរាល់ឆ្នាំដោយប្រទេស ជាសមាជិកផ្លាស់វេនគ្នាទទួលរៀបចំ។ មហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៣៧ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ភាពរស់រវើករបស់ អាយប៉ាចំពោះការរីកចម្រើនរបស់អាស៊ាន ”។

នៅអំឡុងពេលមហាសន្និបាតអាយប៉ានេះ នឹងមានកិច្ចប្រជុំគណៈកម្មការនានាយ៉ាងតិចចំនួន៧រួមមាន កិច្ចប្រជុំគណៈកម្មការនាយកប្រតិបត្តិ កិច្ចប្រជុំ គណៈកម្មការស្រ្តី គណៈកម្មការនយោបាយជាដើម។ គណៈប្រតិភូសភាកម្ពុជាត្រូវមានវត្តមាននៅគ្រប់កិច្ចប្រជុំគណៈកម្មការទំាងអស់របស់អាយប៉ា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានផ្តំាផ្ញើដល់សមាជិកគណៈប្រតិភូសភាកម្ពុជាទំាងអស់ ត្រូវសិក្សាស្រាវជ្រាវលើប្រធានបទនៃមហាសន្និបាតអាយប៉ា ដើម្បីជាពុទ្ធិឬជាទុនក្នុងការចូលរួម និងចែករំលែកនៅពេលប្រជុំសម្រាប់បម្រើដល់ប្រយោជន៍របស់ប្រទេសកម្ពុជាក៏ដូចជាតំបន់និងពិភពលោក៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន