សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម មិន ឃិន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស
រដ្ឋសភាចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម មិន ឃិន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/12/2016 9:02:09 PM )

នារសៀលថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំ​ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចូលរួម​គោរព​វិញ្ញាណក្ខន្ធសព ឯកឧត្ដម មិន ឃិន ទេសរដ្ឋ​មន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស

សូមបញ្ជាក់ថា ឯកឧត្ដម មិន ឃិន បានទទួលមរណភាព នៅវេលាម៉ោង ១:៥៩នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។​

សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិគ្រឹះក្បែរផ្សារ​ បឹងកេង​កង ផ្ទះលេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ខណ្ឌចំការមន ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន