សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តខេត្តព្រៃវែងនាំក្រុមគ្រូពេទ្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកពាមរក៍
តំណាងរាស្រ្តខេត្តព្រៃវែងនាំក្រុមគ្រូពេទ្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកពាមរក៍
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/24/2016 8:51:38 PM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា រួមជាមួយ ឯកឧត្តម សុខ ឥសាន អនុប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោកវេជ្ជបណ្ឌិត ង៉ោ ម៉េងស្រ៊ុន តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមកម្ពុជាអន្តរជាតិនិងក្រុមគ្រូពេទ្យមនុស្សធម៌ ប្រទេសអូស្ត្រា​លីចំនួន១៥នាក់ ចុះពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅស្រុកពាមរក៍ខេត្តព្រៃវែង។

មានប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានមកពិនិត្យ និងទទួលការព្យាបាលភ្នែកពីក្រុមគ្រូពេទ្យ ដោយពួកគាត់បានសម្ដែង ក្តីរីករាយនៅពេលឃើញ តំណាងរាស្រ្តដែលជាតំណាងរបស់ពួកគាត់ យកចិត្តទុកដាក់ពីសុខភាពរបស់ពលរដ្ឋបែបនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងអស់ ដែលបានលះបង់កម្លំាងកាយចិត្ត ពេលវេលា ចុះជួយព្យាបាលភ្នែកជូនពលរដ្ឋនៅពេលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋ ត្បិតអីក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិស័យ សុខាភិបាលត្រូវបានពង្រឹងពង្រីកជាលំដាប់ក្នុងនោះ មន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មានមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព បានពង្រាយនៅទូទំាងប្រទេស ដើម្បីផ្តល់សេវាសុខាភិបាល​ជូនពលរដ្ឋកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។

លោក ភុន សម្ភស្ស អភិបាលស្រុកពាមរក៍ បានថ្លែងអំណរគុណ ជូនឯកឧត្តមតំណាងរាស្ត្រ និង លោកវេជ្ជបណ្ឌិត ង៉ោ ម៉េងស្រ៊ុន តំណាងឲ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានមកជួយព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកពាមរក៍ដោយមិនយកកម្រៃ ដែលនេះជា អំពើមនុស្សធម៌ដ៏ប្រពៃ និងសូមអោយមានការបន្តការងារមនុស្សធម៌នេះ ក្នុងការជួយពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋតទៅទៀត៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន