សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាបានត្រៀមការងារសឹងរួចរាល់ក្នុងការ ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានត្រៀមការងារសឹងរួចរាល់ក្នុងការ ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/19/2016 2:41:08 AM )

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA) ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ នៅរាជធានីភ្នំពេញមុនការរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី(APA) ដែលនឹងប្រារព្ធធ្វើនៅខេត្ត សៀមរាបនាចុងឆ្នាំនេះ។

គិតមកដល់ពេលនេះក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភា បានសម្រេចការងារជាច្រើនសឹងតែរួចរាល់អស់ហើយ ដើម្បីរៀបចំដំណើរការកិច្ចប្រជុំ ខាងលើនេះ នេះបើតាមរបាយការណ៍ពីផ្នែកនីមួយៗ នៅព្រឹ​ក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានអេភីអេកម្ពុជាបានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ លទ្ធផលការ​ងារដែលបានអនុវត្តនាពេល កន្លងមក ហើយបើតាមរបាយការណ៍បង្ហាញនៅក្នុងកិច្ចប្រជុំនេះ ការងារជាច្រើនត្រូវបានសម្រេចដូចជាការកំណត់ថ្ងៃ នៃការបញ្ជូនលិខិតអញ្ជើញដល់ ប្រទេសជាសមាជិកអេភីអេ ដើម្បីចូលរួមកិច្ចប្រជុំ កម្មវិធីនៃកិច្ចប្រជុំ ការងារបដិសណ្ឋារកិច្ច សន្តិសុខ ព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មានជាដើមនោះ។

ជាមួយលទ្ធផលការងារជាច្រើនបានសម្រេច និងកំពុងរៀបចំតាមដំណាក់កាលនោះ ក្រុមការងារបានគូសបញ្ជាក់ថា នៅរងចំាតែថ្ងៃអនុវត្តការងារ ជាក់ស្តែង គឺថ្ងៃដំណើរការកិច្ចប្រជុំតែប៉ុណ្ណោះ។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA) ជាកិច្ចប្រជុំសំខាន់មួយ មុននឹងឈានដល់មហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ដែលនឹងប្រារព្ធធ្វើនៅចុងឆ្នាំនេះនៅខេត្តសៀមរាប។ សមាជិកសភានៃប្រទេសជាសមាជិកសភាតំបន់អាស៊ី(APA) នឹងអញ្ជើញមកចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃសភាតំបន់អាស៊ី(APA) នេះ។

ដើម្បីឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ ឯកឧត្តម ឡេង ប៉េងឡុង បានផ្តំាផ្ញើដល់មន្រ្តីគ្រប់ផ្នែកទំាងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ តាមភារកិច្ចរបស់ខ្លួន ដោយការទទួលខុស​ត្រូវខ្ពស់បន្ត​ទៀត រហូតដល់បញ្ចប់កិច្ចប្រជុំដោយជោគជ័យ នោះទើបជាជោគជ័យរបស់ក្រុមការងារ៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន