សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីនិងក្រចេះ
គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីនិងក្រចេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/19/2016 2:21:48 AM )

នៅក្នុងដំណើរបំពេញបេសកកម្មការងារនៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ​ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តទាំងពីរ ដាច់ដោយឡែកពីគ្នានៅថ្ងៃទី១៧  និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានមានប្រសាសន៍ថា ការចុះមកកាន់មូលដ្ឋានខេត្តភូមិភាគឦសាននាពេលនេះគឺ គណៈកម្មការចង់ដឹងពីលទ្ធផលការងារ និងបញ្ហាប្រឈមរបស់​​​​ខេត្តទាក់ទងនឹងវិស័យការងាររបស់ គណៈកម្មការទី៣ពិសេសក៏ចង់សិក្សាស្វែងយល់ពី កិច្ចការពារ​បរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ខេត្តផងដែរ។

នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភាជាបន្តបន្ទាប់គ្នា ឯកឧត្តម ចឹង សុចន្ថា អភិ​បាល​រងខេត្តមណ្ឌលគិរីក៏ដូចជា ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះនិងមន្ទីរពាក់ព័ន្ធនានា បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផល នៃការបំពេញការងារនាពេលកន្លងមក និងបានចាត់ទុកថាកិច្ច ពិភាក្សាជាមួយគណៈកម្មការរដ្ឋសភានាឱកាសនេះគឺមានសារៈសំខាន់ណាស់។

កិច្ចពិភាក្សាបានផ្ដោតទៅលើកិច្ចការងារថែរក្សាបរិស្ថានដោយបានគូសបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់​គ្រង​ធនធាន ធម្មជាតិខេត្តបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងចូលរួមក្នុងការថែរក្សា​​បរិស្ថាន។

ថ្នាក់ដឹកនាំខេត្តទាំងពីរក៏បានលើកឡើងពីការលំបាកនិងបញ្ហាប្រឈមនានាដូចជាមានការលួចកាប់ព្រៃរានដីសង់ផ្ទះខ្ទមក្នុងតំបន់អភិរក្ស។ ​​ប្រជាពលរដ្ឋ មួយចំនួនតូច បោះចោលសំរាមក្នុងទន្លេ និងទីសាធារណៈ។ អ្នកប្រមូលទុកដាក់សំណល់សំរាមនៅទីផ្សារ ទីប្រជុំ និងទីសាធារណៈមិនបានអនុវត្តតាម ការណែនាំ។ ការយល់ដឹងពីអនាម័យនៅមានកំរិត សំរាមនៅតែរាយប៉ាយពុំទាន់មានសណ្តាប់ធ្នាប់និងអនាម័យល្អនៅឡើយ។ ខ្វះការចូលរួមថែទាំផ្លូវ ជនបទពីថ្នាក់សហគមន៍ និងអ្នកប្រើប្រាស់ផ្លូវ។ អង្គការដៃគូអភិវឌ្ឍន៍មួយចំនួនមិនទាន់សហការជាមួយមន្ទីរ។ ថវិកាសម្រាប់ការងារសំរាប់អនុវត្ត គម្រោងមិនទាន់ពេលវេលា ធ្វើឱ្យការងារអនុវត្តមានការលំបាក និងយឺតយ៉ាវ មិនទាន់សភាពការណ៍។ ហើយខេត្តក៏ខិតខំបង្កើនការចុះល្បាតទប់ស្កាត់ បទល្មើសគ្រប់រូបភាពដែលកើតមានក្នុងតំបន់ជាប្រចាំផងដែរ។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តរួចមក ឯកឧត្តម ប៉ុល ហំម សម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ថ្នាក់ដឹកនាំខេត្តក្នុងការចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនឈានឡើងជាលំដាប់ ពិសេសវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក។

ដោយឡែកចំពោះបញ្ហាប្រឈម ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំគណៈកម្មការមួយរបស់រដ្ឋសភា ដែលទទួលបន្ទុកវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ឯកឧត្តមនឹងនាមយកបញ្ហាប្រឈមទាំងនេះ ជំរាបជូន សម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយរាល់បញ្ហារបស់ខេត្តឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន