សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកអគ្គរដ្ឋទូតប្រទេសទួរគី៖ ទួរគី ថែរក្សាពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតប្រទេសទួរគី៖ ទួរគី ថែរក្សាពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/17/2016 7:37:07 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័តមាន នៃរដ្ឋសភា បានជួបពិភាក្សា ការងារជាមួយ ឯកឧត្តម ILhan Kemal Tug ឯក​អគ្គរដ្ឋទូត​ប្រទេសទួរគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅ​វិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម អ៊ីល ILhan Kemal Tug  បានជម្រាបជូន ឯកឧត្តម ឈាង វុន ពីស្ថានភាពនយោបាយនៅក្នុងប្រទេស ទួរគីថា បានវិលទៅរកសភាពការណ៍ ធម្មតា​វិញហើយ បន្ទាប់ពីមានព្រឹត្តការណ៍រដ្ឋប្រហារមិនបានសម្រេច កាលពីខែកន្លងមកនេះ។ ឯកឧត្តមឯក​អគ្គរដ្ឋទូត ​បានគូសបញ្ជាក់ថា ប្រទេសទួរគីបានកំពុងថែរក្សា និងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅក្នុងពិភពលោក ពិសេសប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី ប្រទេសចិន និងសហភាពអ៊ឺរ៉ុប សហគមន៍អាស៊ាន ជាដើម។

ចំពោះទំនាក់ទំនងកម្ពុជានិងទួរគីវិញ ឯកឧត្តម  ILhan Kemal Tug  បានមានប្រសា​ស​ន៍​​ថា ជាទំនាក់ទំនងដែលថ្នាក់ដឹកនាំប្រទេសទួរគី យកចិត្តទុកដាក់បំផុត។ ក្នុងការពង្រឹងពង្រីកកិច្ចហប្រ​តិ​បត្តិការជាមួយកម្ពុជា លើគ្រប់វិស័យ រួមទំាងការទូត និងសេដ្ឋកិច្ចនោះ ប្រទេសទួរគី គម្រោងបង្កើតជើងហោះហើរត្រង់មកកម្ពុជា ក្នុងពេលឆាប់ៗនេះទៀតផង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើង ពីសាលាអន្តរជាតិ ZAMAN ដែលមាននៅកម្ពុជា។បើតាមឯកឧត្តមឯកអគ្គរដ្ឋទូត សាលាអន្តរជាតិមួយនេះ ត្រូវបានសង្ស័យថាមានបណ្តាញទំនាក់ទំនងជាក្រុមដែលបានធ្វើរដ្ឋប្រហារនៅប្រទេសទួរគី កាលពីពេលកន្លងមកនេះ។ ឯកឧត្តម​​ឯក​អគ្គរដ្ឋទូត បានមានប្រសាសន៍ថា បញ្ហានេះស្ថានទូតទួរគីនៅកម្ពុជា ក៏បានជូនដំណឹងដល់រាជរដ្ឋាភិបាល​កម្ពុជា បានដឹងរួចមកហើយ ដែរ។ ​

ឯកឧត្តម ឈាង វុន បានគំាទ្របេសកកម្មការទូតរបស់ ឯកឧត្តម ILhan Kemal Tug នៅកម្ពុជា និងសម្តែងការរីករាយចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តមក្នុងការពង្រឹងពង្រីកទំនាក់ទំ​នង​​កម្ពុជា និងទួរគី លើគ្រប់វិស័យ ពិសេសខាងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចនេះ។ ចំពោះបញ្ហាសាលា​អន្តរជាតិ ZAMAN ដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងនោះ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា នឹងជួយពាំនាំទៅជម្រាបជូន ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទួរគី ពីការរៀបចំកិច្ចប្រជុំ និងមហាសន្និបាតសំខាន់ៗ ជាលក្ខណៈអន្តរជាតិ ដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ។ ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការប្រ​តិបត្តិលើកទី១ នៃសភាតំបន់អាស៊ី នៅទីក្រុងភ្នំពេញ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ​។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២ នៃសភាតំបន់អាស៊ី និងមហាសន្និបាតសភាអាស៊ី លើក​​​​ទី៩ ដែលរៀបចំធ្វើនៅខេត្តសៀមរាប ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា សភាកម្ពុជា នឹងគោរពអញ្ជើញប្រធានរដ្ឋសភា ប្រទេសទួរគី ចូលរួមមហាសន្និបាតលើកទី៩ សភាតំបន់អាស៊ី ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន