សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មានរដ្ឋសភា ប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)
អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មានរដ្ឋសភា ប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)
Prepaired By: NA0989 ​ Date: (8/9/2016 1:36:10 AM )

អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នា​ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នេះបានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំ និងផ្តល់សេវានានា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅចុងខែកញ្ញាខាងមុខនេះ។

ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាអ​ធិបតី​ភាពនៃកិច្ចប្រជុំព្រឹកមិញនេះ។ កិច្ចប្រជុំបាន ពិភាក្សាលើទម្រង់លិខិតដែលត្រៀមអញ្ជើញភ្ញៀវជាតិ អន្តរជាតិ របៀបវារៈ ទីកន្លែងរៀបចំកិច្ចប្រជុំ ការងារពិធីការ និងព័ត៌មាន ជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី (APA) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់​ផ្ទះនេះ គ្រោងនឹងរៀបចំធ្វើ​នៅសណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦នេះ។ កិច្ចប្រជុំនេះ គ្រោងធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចមួយចំនួនរបស់គណៈកម្មាធិការសភា តំបន់អាស៊ី ចំនួនបួន ក្នុងនោះមានសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការទទួលបន្ទុកផ្នែកនយោបាយសេចក្តីព្រាងសេចក្តីសម្រេចគណៈកម្មាធិការទទួលបន្ទុកផ្នែកសង្គម និងវប្បធម៌ សេចក្តីព្រាង សេចក្តីសម្រេចគណៈកម្មាធិការសេដ្ឋកិច្ចនិងសេចក្តីព្រាងសេចក្តីសម្រេចគណៈកម្មាធិការស្តីពីបទបញ្ញត្តិហិរញ្ញវត្ថុនិងការគ្រប់គ្រងបុគ្គលិក​ ជាដើម។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)នេះ ជាកិច្ចប្រជុំសំខាន់មួយមុនឈានទៅដល់ មហាសន្និបាតលើកទី៩ នៃសភា តំបន់អាស៊ី (APA) ដែលគ្រោងនឹងរៀបចំឡើងនាចុងខែវិច្ឆិកានិងដើមខែធ្នូ ចុងឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប៕ 

អត្ថបទនិងព័ត៌មាន ដោយនាយកដ្ឋានព័ត៌មាន