សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋនៅខេត្តកោះកុងសុំសម្ដេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ដោះស្រាយបញ្ហាជម្លោះដីធី្ល
ប្រជាពលរដ្ឋនៅខេត្តកោះកុងសុំសម្ដេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ដោះស្រាយបញ្ហាជម្លោះដីធី្ល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/8/2016 8:04:31 PM )

ប្រជាពលរដ្ឋមួយចំនួន តំណាងឲ្យពលរដ្ឋចំនួន១៤៧គ្រួសារ មកពីស្រុកចំនួន​ពីរ របស់ខេត្តកោះកុង គឺស្រុកស្រែអំបិល ស្រុកបុទុមសាគរ បាននាំគ្នាធ្វើដំណើរមកកាន់វិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដើម្បីដាក់លិខិតសុំកិច្ចអន្ដរាគមន៍ពី សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជំរុញការដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន​។

ប្រជាពលរដ្ឋបានចោទថា មានក្រុមហ៊ុនឯកជនចំនួនពីរ បានរំលោភយកដីរបស់ពួកគេ។ នៅក្នុងលិខិតសូមអន្តរាគមន៍ ពួកគាត់បានស្នើសូម សម្តេចប្រធានរដ្ឋសភា ជួយជំរុញដល់សមត្ថកិច្ចធ្វើការដោះស្រាយដល់ពួកគាត់ ធ្វើយ៉ាងណាឲ្យពួកគាត់បានទទួលដីស្រែ ដែលក្រុមហ៊ុនឯកជនបាន រំលោភត្រឡប់មកវិញ។ សំណូមពរមួយទៀតគឺ ឲ្យក្រុមហ៊ុនផ្ដល់នូវប្រាក់សំណងចំពោះការខូចខាតផលដំណាំដែលក្រុមហ៊ុនបានឈូសឆាយ។

បន្ទាប់ពីបានដាក់លិខិតទៅគណៈកម្មការជំនាញ របស់រដ្ឋសភាហើយពលរដ្ឋបាននាំគ្នារំសាយការជួបជុំ និងធ្វើដំណើរត្រឡប់ទៅភូមិស្រុកវិញនាព្រឹកថ្ងៃ ដដែលនោះ៕