សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា ទេយ្យទាន បរិក្ខារ និងបច័្ចយ ប្រគេនព្រះសង្ឃ ជូនលោកតាលោកយាយ សិស្សានុសិស្ស ក្នុងខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា ទេយ្យទាន បរិក្ខារ និងបច័្ចយ ប្រគេនព្រះសង្ឃ ជូនលោកតាលោកយាយ សិស្សានុសិស្ស ក្នុងខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/11/2016 8:54:16 PM )

ដើម្បីចូលរួមថែរក្សានិងប្រតិបត្តិតាមព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម លោកជំទាវជាតំណាងរាស្រ្ត មន្ត្រីរាជការជាច្រើន បាននាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា​ ជូនលោកតាលោកយាយ នៅតាមវត្តអារាមជាច្រើនក្នុងខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។

 ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ បានសម្តែងព្រះទ័យ ទឹកចិត្តរីករាយយ៉ាងក្រៃលែង ចំពោះសទ្ធាជ្រះថ្លារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងក្រុមការងារទំាងអស់។ សកម្មភាពទំាងនេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា ក្នុងការធ្វើបុណ្យ ធ្វើទាន សម្រាប់ឱកាសបុណ្យចូលព្រះវស្សា ដែលនឹងមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះគ្រូចៅអធិការតាមវត្តទំាងអស់ គណៈកម្មការ សាងសង់វត្ត ប្រជាពុទ្ធបរិស័ទ ដែលបានខិតខំចូលរួមចំណែកថែរក្សា និងប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងបានចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​នៅតាមវត្តអារាមនីមួយៗ ធ្វើឲ្យទីអារាមទំាងនោះស័ក្តិសមជាស្រែបុណ្យ ជាទីគោរពសក្ការៈ ចំ​ពោះប្រជាពលរដ្ឋទូទៅ។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភាបានគូសបញ្ជាក់ថា ការខិតខំរបស់ប្រជាពុទ្ធបរិស័ទ ទំាង​អស់នេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ចាប់តំាងពីក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង ស្តាអភិវឌ្ឍន៍ឡើងវិញ វត្តអារាមនៅទូទំាងប្រទេស ត្បិតអីនៅក្នុងរបបអាវខ្មៅជាង៣ឆ្នាំ ទីអារាម ត្រូវបានវាយកម្ទេច និងបោះ​បង់​ចោល។

សូមបញ្ជាក់ថា ក្រៅពីបាននាំយកនូវទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តចំនួន១០ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិតងួន ញ៉ិល ក៏បាននាំយក ទេយ្យទាន បរិក្ខារ និងបច្ច័យជាច្រើនទៀត ប្រគេន​ដល់ព្រះសង្ឃ និងចែកជូនលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ អាជ្ញាធរ និងសិស្សា​នុសិស្ស ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន