សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាខិតខំជំរុញទំនាក់ទំនង រដ្ឋសភា និងរដ្ឋាភិបាលប្រទេសទំាងពីរ ឲ្យរឹងមាំជាលំដាប់
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាខិតខំជំរុញទំនាក់ទំនង រដ្ឋសភា និងរដ្ឋាភិបាលប្រទេសទំាងពីរ ឲ្យរឹងមាំជាលំដាប់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/11/2016 7:24:46 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម យូ មីយិន ស៊ឺ (U Myint Soe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹក ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងនាមរដ្ឋសភា សម្តេចបានគំាទ្រ និងត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជានិងមីយ៉ាន់ម៉ា មានការរីកចម្រើនបោះជំហ៊ានទៅមុខជាលំដាប់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា កម្ពុជានិងមីយ៉ាន់ម៉ា ជាសមាជិកគ្រួសារអាស៊ានតែមួយ ជាប្រទេសដែលមានវប្បធម៌ ប្រពៃណី ស្រដៀងគ្នា និងកាន់សាសនាព្រះពុទ្ធដូចគ្នា ដូច្នេះប្រទេសទំាងពីរ គួរណាស់ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅលើគ្រប់ វិស័យ ក្នុងនោះមានពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ វប្បធម៌ជាដើម។

ឯកឧត្តម យូ មីយិន ស៊ឺ បានលើកឡើងថា កម្ពុជានិងមីយ៉ាន់ម៉ា មានទំនាក់ទំនងការទូតជាមួយគ្នា តំាងពីឆ្នាំ១៩៥៥ មកម្លេះ៉។ ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការទំាងខាងរដ្ឋសភា និងរដ្ឋាភិបាល នៃប្រទេសទំាងពីរមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច គណៈប្រតិ​ភូទៅវិញទៅមកក្នុងនោះមានទំាងវិស័យយោធាផងដែរ។ ជាពិសេស​កាលពីឆ្នាំកន្លងទៅប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សហ​ភាពមីយ៉ាន់ម៉ា
បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័នរដ្ឋសភានៃ​​ប្រទេសទំាងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា មីយ៉ាន់ម៉ាជាប្រទេសថ្មីមួយ ក្នុងចំណោមសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន(AIPA)។ រដ្ឋាភិបាលថ្មី របស់ប្រទេសមីយ៉ាន់ម៉ា ទើបតែប្រសូត្រឡើងនៅឆ្នាំនេះ ក្រោយពីមានការបោះឆ្នោតជាសកលមួយ។ រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាបានកំណត់ ផែនការយុទ្ធសាស្រ្ត៥ឆ្នាំរបស់ខ្លួន ក្នុងការសម្រេចឲ្យបាននូវសុខសន្តិភាព ការគោរពនីតិរដ្ឋ និងដំណើរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ចំពោះ ទំនាក់ទំនងអន្តរជាតិវិញ មីយ៉ាន់ម៉ាជាប្រទេសឯករាជ្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន ដោយក្នុងនោះមីយ៉ាន់ម៉ានឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយប្រទេសជិតខាង ដែលមាន​កម្ពុជាមួយដែរ។

ប្រទេសមីយ៉ាន់ម៉ា នឹងទទួលរៀបចំកិច្ចប្រជុំអាស៊ាន និងអន្តរសភាអាស៊ាន(AIPA) នាពេល​ខាងមុខនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំនោះដែរ ។ ឯកឧត្តម យូ មីយិន ស៊ឺ បានចាត់ទុកថាព្រឹត្តិការណ៍ នាពេលខាងមុខនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងការទទួលបានបទពិសោធន៍ ពីអាស៊ានដែលជាផ្នែកមួយ ជួយចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេ​សមីយ៉ាន់ម៉ា។

ចំណែកក្នុងបេសកកម្មការទូតនៅប្រទេសកម្ពុជា ឯកឧត្តម យូ មីយិន ស៊ឺ បានប្តេជ្ញាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យមានភាពរឹងមាំថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ៕

អត្ថបទ និងរូបថត ដោយនាយកដ្ឋានព័ត៌មាន