សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្ងៃទី២១ មិថុនា រដ្ឋសភាទទួលញ្ញត្តិចំនួនពីរពីប្រជាពលរដ្ឋក្នុងករណីជម្លោះផ្សេងៗគ្នា
ថ្ងៃទី២១ មិថុនា រដ្ឋសភាទទួលញ្ញត្តិចំនួនពីរពីប្រជាពលរដ្ឋក្នុងករណីជម្លោះផ្សេងៗគ្នា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (6/21/2016 7:41:54 PM )

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋមកពីកន្លែងពីរផ្សេងគ្នា បានធ្វើដំណើរមកកាន់​មុខ​វិមានរដ្ឋសភា ដើម្បីដាក់ញ្ញត្តិជូនរដ្ឋសភា ពិសេសស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដល់ពួកគាត់។

ប្រជាពលរដ្ឋក្រុមទី១ ដែលមកស្នើសុំ សម្តេចប្រធានរដ្ឋសភាជួយ គឺកម្មករកម្មការិនី រោងចក្រកាត់ដេរ ក្លូប័ល អាប៉ារែល លីមីតធីត។ ក្រុមកម្មករនេះ មានគ្នាប្រមាណជិត ២០០ នាក់ ទាមទារ​សូមឲ្យមា​ន​ដំណោះស្រាយ​ដល់ពួកគាត់ ចំនួន ០៥ចំណុច ដែលក្នុងនោះមាន ការទូទាត់ប្រាក់អតីតភាព ​ស្នើ​សុំថៅកែរោងចក្រទទួលយកកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារ ឲ្យ​ចូលធ្វើការ​ឡើង​វិញ​ ជា​ដើម។

ចំណែកប្រជាពលរដ្ឋមួយក្រុមទៀត ដែលអញ្ជើញមកដល់រដ្ឋសភា នាព្រឹកនេះដែរ គឺប្រជាពលរដ្ឋ​ដែល​អះ​អាងថាមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន វិនិយោគស្ករអំពៅ។ ពលរដ្ឋមួយក្រុមនេះ អញ្ជើញ​មក​ពីខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋទំាងបួនខេត្តខាងលើនេះ បានបញ្ជាក់ថា ពួកគាត់ទទួលរងការរំលោភដីធ្លី ពីសំណាក់​ក្រុម​ហ៊ុន ទទួលបានសិទ្ធិវិនិយោគដំណាំអំពៅ ពីរាជរដ្ឋាភិបាល។

​ក្រោយបានជួបជុំគ្នានៅមុខវិមានរដ្ឋសភា តំណាងប្រជាពលរដ្ឋត្រូវ​បាន​អនុញ្ញាត​ឲ្យចូលយក​ញ្ញត្តិ​ដាក់​ជូន គណៈកម្មការជំនាញ​របស់រដ្ឋសភា បន្ទាប់មក ពួកគាត់បានបំបែកគ្នា ដោយសុវត្ថិភាព៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន