សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ចាយ បូរិន នាំយកសៀវភៅទៅតម្កល់ក្នុងបណ្ណាល័យតាមវត្តនានា នៅក្នុងស្រុកអូររំាងឳ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ចាយ បូរិន នាំយកសៀវភៅទៅតម្កល់ក្នុងបណ្ណាល័យតាមវត្តនានា នៅក្នុងស្រុកអូររំាងឳ ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/17/2016 1:29:47 AM )

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានចុះជូបសំណេះសំណាល ស្វែង​​យល់សុខទុក្ខប្រជាពលរដ្ឋនៅក្នុង ស្រុកអូររំាងឳ ខេត្តត្បូងឃ្មុំ កាលពីពេលកន្លងទៅថ្មីៗ    នេះ និងបាននាំយកសៀវភៅជាច្រើនក្បាល ទៅកម្តល់ទុកតាមបណ្ណាល័យនានា ក្នុងវត្តអារាមមួយចំនួន នៅក្នុងស្រុក ទុកជាឃ្លាំងចំណេះក្នុងការសិក្សាស្រាវជ្រាវរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ និង​សិស្សានុសិស្សទូទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានជួបសំណេះសំណាលជាមួយ ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្តនិងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដោយបានពំានាំ ការផ្តាំផ្ញើរសាកសួរសុខទុក្ខចំពោះប្រជាពលរដ្ឋ ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា ជូនចំពោះប្រជាពលរដ្ឋទំាងអស់។ ឯកឧត្តម ចាយ បូរិន បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងបានជំរុញ ដល់សមា​ជិកសមាជិការដ្ឋសភាទំាងអស់ ចុះបំពេញតួនាទី ជាតំណាងរបស់ពលរដ្ឋឲ្យបានជាប្រចំា ដើម្បីស្វែងយល់ពីតម្រូវការរបស់ពលរដ្ឋ និងស្នើសុំ ទៅ​រាជរដ្ឋាភិបាល ធ្វើការដោះស្រាយ​ជូន។

ចំពោះសៀវភៅ ដែល ឯកឧត្តម ចាយ បូរិន នាំយកទៅប្រគេនព្រះសង្ឃ តម្កល់ទុកនៅតាម​បណ្ណាល័យ ក្នុងវត្តអារាមនានានោះ មានចំនួន ២ ៤១៤ក្បាល ដែលសៀវភៅទំាងអស់នោះ ជាឯក​សារអប់រំខាងពុទ្ធចក្រផង និងអាណាចក្រផង។

ឯកឧត្តម បានគូសបញ្ជាក់ថា សៀវភៅទំាងអស់នេះ ជាឃ្លំាង​ចំណេះដឹងមិនចេះរីងស្ងួត សម្រាប់​ការសិក្សាស្រាវជ្រាវរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ និង សិស្សានុសិស្សជាទូទៅ។ ឯកឧត្តមបានជំរុញនិងលើកទឹកចិត្តដល់យុវជន ត្រូវនាំគ្នាអានសៀវភៅឲ្យច្រើន ពីព្រោះសៀវ​ភៅ នឹងផ្តល់ចំណេះដឹង ទូទៅដល់អ្នកអាន៕