សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាផ្តើមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស
រដ្ឋសភាផ្តើមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/12/2016 6:24:24 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានចាប់ផ្តើមការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ​ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំ កោសិកាជាលិ​កា និង​សរីរាង្គ​​មនុស្ស នៅ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ តាមរយៈកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដែលដឹកនាំ     ឯកឧត្ត​ម​បណ្ឌិត ប៉ែន បញ្ញា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់​គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិ​កា និង​សរីរាង្គ​​មនុស្ស កាលពីថ្ងៃចន្ទ ទី៦ ខែមិថុនាឆ្នាំ២០១៦ ឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច ​អតីតយុទ្ធជន ​យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងនេះ​ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា រាជរដ្ឋាភិបាលបានតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ក្នុងគោលបំណងលើកកម្ពស់​គុណភាព ប្រសិទ្ធភាព និងតម្លាភាពក្នុងការ ព្យាបាលសង្រ្គោះជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស និងធានាការពារទប់ស្កាត់ ការជួញដូរកោសិកា ជាលិកា ឬសរីរាង្គមនុស្ស។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ​ ការផ្សាំកោសិកា​ ជាលិកា និងសិរីរាង្គមនុស្សមាន៦ជំពូក និង៣៤មាត្រា។ បន្ទាប់ពីបានប្រជុំ ពិនិត្យសិក្សាផ្ទៃក្នុងហើយ គណៈកម្មការ​នីតិកម្មនិងយុត្តិធម៌ត្រូវជួបប្រជុំ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ ជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច ​អតីតយុទ្ធជន ​យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បន្តទៀត ទើបជួបប្រជុំពិនិត្យសិក្សាជាមួយតំណាង រាជរដ្ឋាភិបាល មុនបញ្ជូនសេចក្តីព្រាងច្បាប់ខាងលើនេះ ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យអនុម័តដាក់ក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន